ព័ត៌មានអន្តរជាតិ

រុស្ស៊ី តែងតាំងមេបញ្ជាការថ្មី សម្រាប់កងនាវាបាល់ទិក និងប៉ាស៊ីហ្វិក

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មាន Interfax និង TASS របស់រុស្ស៊ីបានរាយការណ៍ថា ទីក្រុងម៉ូស្គូ បានដំឡើងមេបញ្ជាការថ្មី នៅប្រធានកងនាវាបាល់ទិក និងប៉ាស៊ីហ្វិករបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Aljazeera ។

ទីភ្នាក់ងារសារព័ត៌មានបានរាយការណ៍កាលពីថ្ងៃសុក្រថា អតីតប្រធានកងនាវាចរបាល់ទិករបស់រុស្ស៊ី ឧត្តមនាវីឯក Viktor Liina ឥឡូវនេះជាអ្នកគ្រប់គ្រងកងនាវាចរប៉ាស៊ីហ្វិក ហើយលោកឧត្តមនាវីឯក Vladimir Vorobyov គឺជាមេបញ្ជាការថ្មីនៃកងនាវានៅតំបន់បាល់ទិក។

លោក Liina ជំនួសតំណែងប្រធានកងនាវាប៉ាស៊ីហ្វិកមុនគឺលោក Sergei Avakyants ដែលការចូលនិវត្តន៍គួរឱ្យភ្ញាក់ផ្អើល ត្រូវបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍។

Interfax បានរាយការណ៍កាលពីថ្ងៃសុក្រ ដោយដកស្រង់ប្រភពយោធាថា “អគ្គសេនាធិការរង ឧត្តមនាវីឯក Vladimir Vorobyov ត្រូវបានតែងតាំងជាមេបញ្ជាការកងនាវាចរបាល់ទិក ហើយឯកសារពាក់ព័ន្ធត្រូវបានចុះហត្ថលេខា”។

សារព័ត៌មាន Moscow Times បានរាយការណ៍ថា ព័ត៌មាននៃការដក Avakyants ចេញបានធ្វើឱ្យរលកកើតឡើងតែប៉ុន្មានថ្ងៃ បន្ទាប់ពីកងនាវាចរប៉ាស៊ីហ្វិកត្រូវបានបញ្ជាឱ្យចូលរួមក្នុងសមយុទ្ធ ដ៏ធំមួយដែលមិនមានការប្រកាស ដែលបាននិយាយថាដើម្បីក្លែង ធ្វើកងកម្លាំងរុស្ស៊ីទប់ទល់នឹង “ការចុះចតរបស់សត្រូវតាមទ្រឹស្តី”។

ជា​ផ្លូវការ លោក Avakyants អាយុ ៦៥ឆ្នាំ​ត្រូវ​បាន​ចូល​និវត្តន៍​ដោយ​សារ​ តែ​លោកបាន​ឈាន​ដល់​អាយុ​ចូល​និវត្តន៍​។ ម៉្យាងវិញទៀត ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យបានចង្អុលបង្ហាញពីការ ខាតបង់ខ្ពស់ ដែលផ្នែកនៃកងនាវាក្រោមការដឹកនាំរបស់លោក Avakyants ត្រូវបានគេនិយាយថា បានរងទុក្ខនៅក្នុងសង្គ្រាមលើអ៊ុយក្រែន៕ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top