ព័ត៌មានអន្តរជាតិ

រុស្ស៊ី បណ្ដេញអ្នកការ ទូតអាល្លឺម៉ង់ ជាច្រើននាក់ចេញពីប្រទេស ជាការឆ្លើយតប នឹងសកម្ម ភាពអរិយភាព

ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថា ខ្លួនសម្រេចចិត្ត ឆ្លុះកញ្ចក់ឲ្យឃើញនូវ សកម្មភាពអរិភាពរបស់អាល្លឺម៉ង់ និងបណ្តេញអ្នកការទូតអាល្លឺម៉ង់ ចេញពីប្រទេសរុស្ស៊ី។

ក្រសួងបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា “អាជ្ញាធរអាល្លឺម៉ង់ បានសម្រេចចិត្តលើការបណ្តេញចេញ ដ៏ធំមួយផ្សេងទៀតនៃបុគ្គលិក នៃបេសកកម្មការទូតរុស្ស៊ី នៅក្នុងប្រទេសអាល្លឺម៉ង់។ យើងថ្កោលទោសយ៉ាងខ្លាំង ចំពោះសកម្មភាពទាំងនេះ របស់ទីក្រុងប៊ែរឡាំង ដែលបន្តបំផ្លាញទំនាក់ទំនងរុស្ស៊ី-អាល្លឺម៉ង់ ទាំងស្រុង”។

ចំនួនបុគ្គលិក អតិបរមានៅក្នុងបេសកកម្មការទូតអាល្លឺម៉ង់ នៅក្នុងប្រទេសរុស្ស៊ី ក៏នឹងមានកម្រិត “គួរឱ្យកត់សម្គាល់” ដោយបន្ថែមថានៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ ក្រសួងការបរទេសរុស្ស៊ី បានជូនដំណឹងជាផ្លូវការ ទៅឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំនៅប្រទេសរុស្ស៊ី Geza Andreas von Geyr អំពីការសម្រេចចិត្តនេះ។

ក្រសួងការបរទេសអាល្លឺម៉ង់ មិនទាន់បានប្រកាស ជាផ្លូវការអំពីរឿងនេះទេ។ កាល​ពី​ខែ​មេសា ឆ្នាំ​មុន អាល្លឺម៉ង់ បាន​ប្រកាស​បណ្ដេញ​អ្នក​ការ​ទូត​រុស្ស៊ី ៤០​នាក់ ហើយ​រុស្ស៊ី ​បាន​ប្រកាស​ពី​ការ​ផ្លាស់​ប្តូរ ជាការឆ្លើយតបផងដែរ៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top