អាមេរិក ៖ យោងតាមអ្នកខាងក្នុង របស់ក្រុមហ៊ុន Apple បានកត់សម្គាល់ប្រាប់ឲ្យដឹងថា iPhone អាចត្រូវបានជំនួសជាផលិតផលកំពូលរបស់ Apple ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ ដោយសារ iPhone ជាផលិតផលដ៏ពេញនិយមបំផុត របស់ Apple មិននិយាយពីផលិតផល ដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងការកើនឡើងភ្លាមៗ ពីក្រុមហ៊ុនផលិតកុំព្យូទ័រតូចមួយ ទៅជាក្រុមហ៊ុនបច្ចេកវិទ្យា លេចធ្លោបំផុតមួយនៅក្នុងពិភពលោក នេះយោងតាមការចេញ ផ្សាយពីគេហទំព័រ MSN ។
iPhone មានចំនួនពាក់កណ្តាលនៃប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុន Apple ពីមួយឆ្នាំទៅមួយឆ្នាំ លើសពីកុំព្យូទ័រ Mac iPads ឧបករណ៍ពាក់ (នាឡិកា) សេវាកម្ម និងឧបករណ៍ ប្រើប្រាស់ក្នុងផ្ទះ។ ច្បាស់ណាស់ iPhone គឺជាផលិតផលដ៏សំខាន់បំផុត របស់ Apple មិនត្រឹមតែទាក់ទងនឹង ប្រាក់ចំណូលប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឧបករណ៍បង្រួបបង្រួម សម្រាប់ប្រើប្រាស់ជាមួយនឹង Apple Watch និង AirPods ផងដែរ ។
កំណត់ត្រាវិនិយោគិននៅឆ្នាំ ២០២១ ពីអ្នកខាងក្នុងរបស់ក្រុមហ៊ុន Apple គឺ Ming-Chi Kuo បានមើលឃើញដោយ 9to5 Mac ថា ដើម្បីដោះកៅអី iPhone តម្រូវឲ្យមានការផ្លាស់ប្តូរបដិវត្តន៍មួយចំនួន ហើយនោះជាអ្វីដែលអាចនឹងមកដល់ក្នុងពេលឆាប់ៗនេះ។ កាសស្តាប់ត្រចៀក Augmented- (AR) ឬ Mix-Reality ដំបូងរបស់ Apple នឹងមកដល់កាលឆ្នាំ ២០២២ ដើម្បីនាំមកនូវការផ្លាស់ប្តូរនោះ។
វាមិនបានកើតឡើងនោះទេ ប៉ុន្តែកាសស្តាប់ត្រចៀកនេះ ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួន ក្នុងពេលឆាប់ៗនេះ នៅព្រឹត្តិការណ៍ WWDC របស់ Apple ឆ្នាំ ២០២៣ នៅពេលនោះ Kuo បានផ្តល់យោបល់ថា Apple អាចនឹងចាប់ផ្តើមជំនួស iPhone ជាមួយ AR ក្នុងរយៈពេល១០ឆ្នាំ បន្ទាប់ពីការចេញកាសដំបូង៕ ដោយ៖លី ភីលីព