ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ចេញមកអះអាងថា ​អាមេរិក ​ជាមេខ្លោង​របស់​ក្រុមរដ្ឋឥស្លាម ​IS

តេអេរ៉ង់៖ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អ៊ីរ៉ង់​ បាន​ហៅ​សហរដ្ឋ​អាមេរិក​ថា ​ជាមេខ្លោងនៃ​ក្រុម​រដ្ឋ​អ៊ីស្លាម (IS) នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។

លោក Nasser Kanaani បានធ្វើការកត់សម្គាល់នៅក្នុងការបង្ហោះសារ របស់លោកកាលពីថ្ងៃសុក្រ បន្ទាប់ពីលោក Robert F. Kennedy Jr. ដែលបានចាប់ផ្តើមការ ដេញថ្លៃជាប្រធានាធិបតីជាផ្លូវការឆ្នាំ២០២៤ របស់លោក បានឲ្យដឹងនៅក្នុងសុន្ទរកថារបស់លោកថា “យើង (សហរដ្ឋអាមេរិក) បានបង្កើតក្រុម IS” ។

លោក Kanaani បានលើកឡើងថា គ្មានការងឿងឆ្ងល់នោះទេ ដែលសហរដ្ឋអាមេរិក ជាអ្នកបង្កើតក្រុម IS ដោយសង្កត់ធ្ងន់ថា សម្រាប់អ្នកទាំងឡាយណា ដែល “បិទភ្នែកដោយចេតនា ចំពោះការពិត សេចក្តីថ្លែងការណ៍របស់ Kennedy Jr. ដែលជាក្មួយប្រុសរបស់អតីតប្រធានាធិបតីអាមេរិកលោក John F. Kennedy បានបញ្ជាក់ជាថ្មីអំពីការពិតថា​របប​អាមេរិក ​គឺ ​ជាមេខ្លោង​របស់ក្រុមរដ្ឋឥស្លាម IS។

គួរបញ្ជាក់ថា កន្លងមក រដ្ឋាភិបាលអ៊ីរ៉ង់ បានស្តីបន្ទោសការបង្កើតក្រុមរដ្ឋឥស្លាម IS មកលើសហរដ្ឋអាមេរិក ដោយលើកយកការ លើកឡើងរបស់មន្ត្រីអាមេរិក ជាភស្តុតាង៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top