អ៊ុយក្រែន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៨ថា កងកម្លាំងរុស្ស៊ី បានវាយលុកទីក្រុងនានារបស់អ៊ុយក្រែន ដោយប្រើមីស៊ីល ខណៈដែលមនុស្ស បានដេកលង់លក់នៅថ្ងៃសុក្រនេះ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ចំនួន ៩នាក់នៅក្នុងការវាយប្រហារតាម អាកាសជាទ្រង់ទ្រាយធំលើកដំបូង របស់ពួកគេក្នុងរយៈពេលជិត ២ខែមកនេះ ។
ការវាយប្រហារទាំងព្រឹកព្រលឹម ដែលជារលកចុងក្រោយនៃការ វាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី ចាប់តាំងពីកងកម្លាំងរបស់ ក្រុងម៉ូស្គូបានលុកលុយក្នុងខែកុម្ភៈ ឆ្នាំ២០២២ ត្រូវបានធ្វើឡើងនៅគ្រាដែលក្រុង គៀវ ត្រៀមបើកការវាយលុក ដើម្បីព្យាយាមដណ្តើមយកទឹកដី ដែលកាន់កាប់ដោយរុស្ស៊ី មកវិញ ។
រដ្ឋមន្ត្រីមហាផ្ទៃ Ihor Klymenko បានលើកឡើងថា នៅកណ្តាលទីក្រុង Uman មនុស្សយ៉ាងហោចណាស់ ៧នាក់បានស្លាប់ និង ១៧នាក់បានរងរបួស នៅគ្រាដែលគ្រាប់មីស៊ីលមួយ បានវាយប្រហារចំអគារផ្ទះល្វែងមួយកន្លែង ។
ក្រុមអ្នកជួយសង្គ្រោះ បានឡើងលើគំនរកម្ទេចថ្មដ៏ធំសម្បើម ហើយក្រុមអ្នកជួយសង្គ្រោះត្រូវបានគេមើលឃើញថា បាននាំយកថង់សាកសព ដឹកទៅឆ្ងាយដោយបានដាក់នៅលើរទេះរុញ ។ បុរសវ័យចំណាស់ម្នាក់ ស្រែកយំពេលមើលទិដ្ឋភាពនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា