អាមេរិក ៖ នេះយោងតាមការចេញ ផ្សាយពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា យន្តអវកាសក្រៅភព របស់អង្គការអវកាសណាសា “NASAៗ ឈ្មោះ Ingenuity បានហោះបានចម្ងាយ ១២ ម៉ែត្រចូលទៅក្នុង អាកាស Martian ហើយបានផ្តិតយកទេសភាព ដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៅលើពិភព មួយផ្សេងទៀត ។
នៅលើជើងហោះហើរលើកទី ៥១ របស់វា យានពិសោធន៍ ជាមួយយន្ត Rotors មានប្រវែង ១.២ម៉ែត្រ ពីដើមដល់បញ្ចប់បានឡើង លើភ្នំមួយដែលហួសពីគែម នៃក្រហូង Belva ។ ទិដ្ឋភាពដែលទើបចេញថ្មីៗនេះគឺអស្ចារ្យ ដោយមានវាលខ្សាច់ថ្ម នៅខាងមុខ ភ្នំដែលមានខ្យល់បក់បោក រំកិលកាត់ផ្តេក និងមេឃ ភ្លឺ ៕
