ព័ត៌មានអន្តរជាតិ

ចិន អំពាវនាវឲ្យមានកំណែ ទំរង់នៅអង្គការសហប្រជាជាតិ

បរទេស៖ មន្ត្រីការទូតកំពូលរបស់ចិន កាលពីថ្ងៃម្សិលមិញនេះបានធ្វើការអំពាវនាវសុំឲ្យ បណ្តាប្រជាជាតិកំពុងអភិវឌ្ឍ ទាំងអស់ទាំងអស់គួរតែទទួលបានឱកាសក្នុង ការបញ្ចេញមតិនិងសំដែងការយល់ឃើញ ច្រើនជាងនេះនៅអង្គការសហប្រជាជាតិ។

សេចក្តីថ្លែងការណ៍ របស់លោករដ្ឋមន្ត្រីការបរទេសចិន Wang Yi រូបនេះត្រូវបានធ្វើឡើង និងយកមកចេញផ្សាយដោយ RT ក្រោយពេលមួយសប្តាហ៍នៃ ការលើកឡើងស្រដៀងគ្នា របស់លោករដ្ឋមន្ត្រីការបរទេសរុស្សី លោក Sergey Lavrov ដោយក្នុងនោះបញ្ជាក់ដែរថា អំំណាចនិងឥទ្ធិពលរបស់លោកខាងលិច បានគ្របដណ្តប់និងច្រើនជាងបណ្តាប្រទេស កំពុងអភិវឌ្ឍនៅក្នុងកិច្ចការងារសំខាន់ៗ របស់អង្គការធំបំផុតរបស់ពិភពលោកមួយនេះ។

ថ្លែងទៅកាន់ក្រុមអ្នកកាសែត ក្នុងជំនួបជាមួយនឹងសមភាគីគុយវ៉ែត និងអូស្ត្រាលី នោះលោក Wang Yi បានពោលបែបនេះថា៖ កំណែទំរង់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ គួរតែត្រូវបានធ្វើឡើងដោយស្មើភាពនិងយុត្តិធម៍ បំផុតដែលក្នុងនោះភាពចាំបាច់ក្នុងការបង្កើនសម្លេង និងភាពតំណាងរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍ ផងដែរដោយអនុញ្ញាតិឲ្យប្រទេសតូចនិង មធ្យមក្នុងការទទួលបានឱកាសចូលរួមក្នុង ការសម្រេចចិត្តនានារបស់អង្គការ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top