ស៊ីដនី៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ថា អូស្ត្រាលី តំបន់ប៉ែកខាងលិច បានរាយការណ៍មកថា មានការវាយប្រហារដោយសត្វត្រីឆ្លាមចំនួន ២លើក កាលពីចុងសប្តាហ៍កន្លងទៅនេះ ដែលបានធ្វើឱ្យអ្នកហែលទឹកបុរស ២នាក់ រងរបួស ។
គួររំលឹកថា នៅរសៀលថ្ងៃអាទិត្យ នាយកដ្ឋានឧស្សាហកម្មបឋម និងការអភិវឌ្ឍន៍នៅក្នុងតំបន់ របស់តំបន់ឆ្នេរប៉ែកខាងលិច បានចេញការព្រមានមួយសម្រាប់តំបន់ Yallingup នៅក្នុងទីក្រុង Busselton បន្ទាប់ពីមានឧប្បត្តិហេតុបង្កឡើងដោយសត្វត្រីឆ្លាម ១ក្បាលត្រូវបានរាយការណ៍ ដោយសមាជិកសាធារណៈនៅម៉ោងប្រហែល ១១និង ២០នាទីព្រឹកម៉ោងក្នុងស្រុកក្នុងអំឡុងពេលថ្ងៃ ។
នាយកដ្ឋានខាងលើបានកត់សម្គាល់ថា បុរសអ្នកហែលទឹកម្នាក់បានរងរបួសស្រាល បន្ទាប់ពីត្រូវត្រីឆ្លាមមិន ស្គាល់ប្រភេទប្រវែង ១ម៉ែត្រខាំនៅម៉ោងប្រហែល ១១ព្រឹកថ្ងៃសៅរ៍ ។
ឧបទ្ទវហេតុនេះបានកើតឡើង នៅគ្រាដែលអ្នកហែលទឹកនៅក្នុងទឹករាក់ ដែលមានចម្ងាយប្រហែល ១៥ម៉ែត្រពីឆ្នេរសមុទ្រ ។
កាលពីថ្ងៃសៅរ៍ដែលនោះ សត្វត្រីឆ្លាមបានខាំមនុស្សម្នាក់ទៀត ដែលបានរាយការណ៍នៅម៉ោងប្រហែល ៣រសៀលម៉ោងក្នុងស្រុក ហើយបានបញ្ជូនរលក សំឡេងឲ្យដឹងទូទំាងប្រទេស ខណៈក្មេងប្រុសអាយុ ១១ឆ្នាំម្នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីកើតហេតុរួច ។
ក្មេងប្រុសនេះបានជួបនឹងត្រីឆ្លាម ដែលមិនស្គាល់មួយប្រភេទ ខណៈដែលគេកំពុងហែលលេងនៅក្នុងទឹកនៃបរិវេណ Kurrajong Campground នៅឧទ្យានជាតិ Cape Range នៅក្នុង Shire of Exmouth ។
សារព័ត៌មានក្នុងស្រុកឈ្មោះ Perth Now បានរាយការណ៍ថា “អ្នកនាំពាក្យនៅមន្ទីរពេទ្យកុមារ Perth បានឲ្យដឹងថា ក្មេងប្រុសនេះកំពុងត្រូវ បានព្យាបាលនៅព្រឹកថ្ងៃអាទិត្យ ប៉ុន្តែស្ថានភាពជំងឺធូរស្បើយបន្តិចហើយ” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា