ប្រទេសទាំង ៥នោះមានដូចជា៖
១. ប្រទេសស៊ីប្រ៊ូស (Cyprus)៖ ជាប្រទេសដែលស្ថិតនៅផ្នែកខាងកើត សមុទ្រមេឌីទែរ៉ាណេ ដែលនៅក្បែរតំបន់មជ្ឈិមបូព៌ា។ ប្រទេសនេះមានប្រជាជនសរុបប្រមាណ ១.១៧លាននាក់ ហើយមានផ្ទៃដីសរុប ៩,២៥១គីឡូម៉ែត្រការេ។

២. ប្រទេសអ៊ីស្លង់៖ ជាប្រទេសស្ថិតនៅភាគខាងជើង មហាសមុទ្រអាត្លង់ទិច។
ប្រទេសនេះមានប្រជាជនចំនួនតែជាង ៣៤ម៉ឺននាក់ប៉ុណ្ណោះ ហើយមានផ្ទៃដីសរុប ១០២,៧៧៥គីឡូម៉ែត្រការេ។ វាក៏ជាប្រទេសដែលសម្បូរដោយភ្នំភ្លើងសកម្មផងដែរ។

៣. ប្រទេសម៉ាល់តា៖ ជាប្រទេសដែលស្ថិតនៅប្រជុំកោះ នៅសមុទ្រមេឌីទែរ៉ាណេ ដែលនៅចន្លោះប្រទេសអ៊ីតាលី និងអាហ្វ្រិកខាងជើង។ ប្រទេសនេះមានប្រជាជនសរុបជាង ៤៤ម៉ឺននាក់ និងមានផ្ទៃដីសរុប ៣១៦គីឡូម៉ែត្រការេ។

៤. សាធារណរដ្ឋអៀរឡង់ (អៀរឡង់ខាងជើង)៖ ជាប្រទេសដែលនៅលើកោះអៀរឡង់ និងមានព្រំប្រទល់ជាប់នឹងចក្រភពអង់គ្លេស។ ប្រទេសនេះមានប្រជាជនសរុប ៤.៧លាននាក់ និងមានផ្ទៃដីសរុប ៧០,២៧៣គីឡូម៉ែត្រការេ។

៥. ចក្រភពអង់គ្លេស៖ ជាប្រទេសដែលនៅលើកោះធំៗពីរគឺ កោះ Great Britain និងផ្នែកមួយនៃកោះអៀរឡង់។ ប្រទេសនេះមានប្រជាជនសរុប ៦៥.៦៤លាននាក់ និងមានផ្ទៃដីសរុប ២៤២,៤៩៥គីឡូម៉ែត្រការេ៕

ប្រភព៖Sabay
