ព័ត៌មានអន្តរជាតិ

Update៖ រុស្ស៊ី ចោទអ៊ុយក្រែន ថាបានប៉ុនប៉ងបរាជ័យ ក្នុងការធ្វើឃាតប្រធានាធិបតី វ៉្លាឌីមៀ ពូទីន

ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ថា រុស្ស៊ី បានចោទប្រកាន់អ៊ុយក្រែន ពីការប៉ុនប៉ងបរាជ័យក្នុងការធ្វើឃាតប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកមកលើវិមានក្រឹមឡាំង នៅក្នុងទីក្រុងម៉ូស្គូ ហើយបានគំរាមសងសឹក ។

លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងថា ក្រុង គៀវ មិនមានអ្វីពាក់ព័ន្ធនឹងឧប្បត្តិហេតុដែលបានរាយការណ៍កាលពីយប់មិញនោះទេ ។

លោក Zelenskyy បានប្រាប់ដល់សន្និសីទសារព័ត៌មាននៅក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ហ្វាំងឡង់អំពីសង្គ្រាមប្រឆាំងនឹងអ្នកកាន់កាប់រុស្ស៊ីថា “យើងមិនវាយប្រហារលោកពូទីន ឬទីក្រុងម៉ូស្គូទេ យើងប្រយុទ្ធតែនៅលើទឹកដីរបស់យើងប៉ុណ្ណោះ” ។

លោកបានបញ្ជាក់ថា “យើងកំពុងការពារភូមិ និងក្រុងរបស់យើង ។ យើងមិនមាន អ្នកដឹងអាវុធគ្រប់គ្រាន់សម្រាប់ការវាយប្រហារនេះទេ” ។

ជំនួយការជាន់ខ្ពស់របស់ លោក Zelenskyy បានហៅការចោទប្រកាន់នេះថា ជាសញ្ញាមួយដែលថា វិមានក្រឹមឡាំងកំពុងរៀបចំផែនការវាយប្រហារជាថ្មីដ៏សំខាន់មួយមកលើអ៊ុយក្រែន នៅពេលនៃចំណុចរបត់ដ៏មានសក្តានុពលនៅក្នុងសង្រ្គាម ខណៈដែលក្រុង គៀវ រៀបចំការវាយលុកដែលរំពឹងទុកជាយូរមកហើយ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top