បរទេស៖ រដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang កាលពីថ្ងៃសុក្រម្សិលមិញនេះ បានធ្វើការលើកឡើងថា ប្រទេសចិននឹងធ្វើការជាមួយនឹងប្រទេសរុស្សី ដើម្បីនាំយកសន្តិភាពរវាងរដ្ឋាភិបាល ទីក្រុងគៀវនិងរដ្ឋាភិបាលទីក្រុងមូស្គូ ត្រឡប់មកវិញ។
យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងដែរថា សេចក្តីថ្លែងរបស់លោករដ្ឋមន្ត្រីរូបនេះ បានធ្វើឡើងនៅបន្ទាប់ពីលោកបានជួបពិភាក្សា គ្នាជាមួយនឹងរដ្ឋមន្ត្រីការបរទេសរុស្សី លោក Sergey Lavrov ។
មន្ត្រីកាទូតជាន់ខ្ពស់ទាំងពីររូបក៏ បានពិភាក្សាគ្នាផងដែរទៅលើបញ្ហាសំខាន់ៗ ជាច្រើនផ្សេងទៀតនៅឯកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃ កិច្ចប្រជុំកំពូលអង្គការ SCO (Shanghai Cooperation Organization ដែលប្រព្រឹត្តនៅក្នុងទីក្រុង Goa ប្រទេសឥណ្ឌា។
លោករដ្ឋមន្ត្រីរូបនេះបានពោលថា ៖ប្រទេសចិន នឹងបន្តធ្វើការលើកកំពស់ការចរចាគ្នា ដើម្បីសន្តិភាពហើយនឹងបន្តការប្តេជ្ញាចិត្តថែរក្សា ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយនឹងរុស្សី ដើម្បីធ្វើការងារចែករំលែកនូវ ដំណោះស្រាយតាមបែប នយោបាយសម្រាប់វិបត្តិមួយនេះ៕ ប្រែសម្រួល៖ស៊ុនលី

