តាំងពីបង្កើតអង្គការសហប្រជាជាតិមក មានអគ្គលេខាធិការសរុបចំនួន ៩រូប ដែលមកពីប្រទេសចំនួន ៩ផ្សេងៗគ្នា។ អគ្គលេខាធិការទាំង ៩នោះមានដូចជា៖
១. Trygve Lie៖ ជនជាតិន័រវែស ដែលកាន់តំណែងពីឆ្នាំ ១៩៤៦ ដល់ ឆ្នាំ ១៩៥២។

២. Dag Hammarskjold៖ ជនជាតិស៊ុយអែត ដែលកាន់តំណែងពីឆ្នាំ ១៩៥៣ ដល់ ឆ្នាំ ១៩៦១។

៣. U Thant៖ ជនជាតិភូមា ដែលកាន់តំណែងពីឆ្នាំ ១៩៦១ ដល់ ឆ្នាំ ១៩៧១។

៤. Kurt Waldheim៖ ជនជាតិអូទ្រីស ដែលកាន់តំណែងពីឆ្នាំ ១៩៧២ ដល់ ឆ្នាំ ១៩៨១។

៥. Javier Perez de Cuellar៖ ជនជាតិប៉េរូ ដែលកាន់តំណែងពីឆ្នាំ ១៩៨២ ដល់ ឆ្នាំ ១៩៩១។

៦. Boutros Boutros-Ghali៖ ជនជាតិអេហ្ស៊ីប ដែលកាន់តំណែងពីឆ្នាំ ១៩៩១ ដល់ ឆ្នាំ ១៩៩៦។

៧. Kofi Annan៖ ជនជាតិហ្គាណា ដែលកាន់តំណែងពីឆ្នាំ ១៩៩៧ ដល់ ឆ្នាំ ២០០៦។

៨. Ban Ki-moon៖ ជនជាតិកូរ៉េ ដែលកាន់តំណែងពីឆ្នាំ ២០០៧ ដល់ ឆ្នាំ ២០១៦។

៩. Antonio Guterres៖ ជនជាតិព័រទុយហ្គាល់ ដែលកាន់តំណែងពីឆ្នាំ ២០១៧ ដល់ បច្ចុប្បន្ន៕

