ព័ត៌មានអន្តរជាតិ

Update៖ កោះតៃវ៉ាន់ ធ្វើសមយុទ្ធលើកដំបូងសម្រាប់យោធាស្ត្រី

TAOYUAN៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ថា នៅថ្ងៃអង្គារនេះ គេឃើញក្រុមទាហានបានដេកនៅលើសួនកុមារ ដោយមានរបាំងឧស្ម័ន ដោយមានកាំភ្លើងសំដៅទៅកាន់គោលដៅ របស់ខ្លួននៅក្នុងអំឡុងពេលការហ្វឹកហាត់បម្រុង ជាលើកដំបូងរបស់កោះតៃវ៉ាន់ សម្រាប់យោធាស្ត្រី ខណៈដែលដែនកោះមួយនេះពង្រឹងការ ការពាររបស់ខ្លួនប្រឆាំងនឹងប្រទេសចិន។

ក្រុងប៉េកាំង ដែលទាមទារកោះតៃវ៉ាន់ ថា ជាទឹកដីរបស់ខ្លួនដែលត្រូវយកមួយថ្ងៃឲ្យបាននោះ បានធ្វើសមយុទ្ធយោធាជាច្រើនលើក នៅជុំវិញកោះតៃវ៉ាន់ ដែលគ្រប់គ្រងដោយខ្លួនឯងកាលពីឆ្នាំមុន ។

ក្រសួងការពារជាតិរបស់ក្រុងតៃប៉ិ បានប្រកាសកាលពីខែមករា ថា ខ្លួននឹងអនុញ្ញាតឱ្យស្ត្រីជាង ២០០នាក់ចូលរួមក្នុងការហ្វឹកហ្វឺន បម្រុងដោយស្ម័គ្រចិត្តជាលើកដំបូង ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងកងកម្លាំងរបស់ខ្លួន ។

អ្នកនាំពាក្យក្រសួង លោក Sun Li-fang បានប្រាប់ដល់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា “អ្នកប្រហែលជាមិនឃើញ Rambos នៅទីនេះទេ” បន្ទាប់ពីអតីតទាហានស្ត្រីចំនួន១៤នាក់បានចូលរួមក្នុងកម្មវិធីហ្វឹកហ្វឺនរយៈពេល៥ថ្ងៃនៅក្នុងទីក្រុង Taoyuan ។

លោកបានបញ្ជាក់ថា “ប៉ុន្តែអ្វីដែលអ្នកនឹងឃើញគឺក្រុមបុរសរបស់យើង ហើយក៏ជាទាហានបម្រុងស្ត្រីដំបូងផងដែរ ដែលសុខចិត្តប្រើពេលវេលារបស់ពួកគេដើម្បីហ្វឹកហាត់” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top