បរទេស ៖ ក្រសួងការពារជាតិ សហរដ្ឋអាមេរិក កាលពីថ្ងៃពុធម្សិលមិញនេះ បានប្រកាសក្នុងការផ្តល់ជំនួយ ជាយោធា ដែលមានតម្លៃ ប្រមាណជា ១,២ពាន់លានដុល្លារផ្សេងទៀត ទៅឲ្យរដ្ឋាភិបាល ទីក្រុងគៀវ ក្នុងការប្រយុទ្ធប្រឆាំង ទៅនឹងប្រទេសរុស្សី។
យោងតាមការ ចេញ ផ្សាយរបស់ RT បានសរសេរថា អាមេរិកនឹង ចំណាយលុយទាំងនេះ ទៅឲ្យក្រុមហ៊ុនអ្នកផលិត អាវុធនិងគ្រឿង ផ្ទុះរបស់ខ្លួនក្នុង ការផលិត អាវុធដើម្បីផ្គត់ផ្គង់ ទៅឲ្យអ៊ុយក្រែន តាមរយៈជាសព្វាវុធ ដែលក្នុងនោះមានទាំងគ្រាប់កាំភ្លើងធំ 155mm និងប្រព័ន្ធបាញ់ការពារយន្តហោះដ្រូនផងជាដើម ។
សហរដ្ឋអាមេរិក បានបញ្ជាក់ថា ការសម្រេចចិត្តនេះធ្វើឡើង ក្នុងគោលបំណងសំខាន់់បំពេញ តាមតំរូវការជាបន្ទាន់របស់អ៊ុយក្រែន តាមរយៈការផ្គត់ផ្គង់ សមត្ថភាពការពារខ្លួនរយៈពេលខ្លី និងជាពិសេសការបង្កើន សមត្ថភាព នៃការការពារដែនអាកាស របស់រដ្ឋាភិបាលទីក្រុងគៀវ។
ដូច្នេះមាន ន័យថា អ៊ុយក្រែន នឹងមិនអាចទទួលយកអាវុធទាំងនោះ ដោយផ្ទាល់ពីសំណាក់មន្ទីរប៉ង់តាហ្គោន នោះទេ ដែរ ផ្ទុយទៅវិញក្រុមហ៊ុនដៃគូ និងអ្នកផលិត របស់អាមេរិក នឹងធ្វើការងារនេះជំនួសឲ្យអាមេរិក និងក្រោមកម្មវិធីជំនួយ ដែលមានឈ្មោះថា USAI ឬ Ukraine Security Assistance Initiative ៕
ប្រែសម្រួល៖ស៊ុនលី