ព័ត៌មានអន្តរជាតិ

Update៖ ប្រធានាធិបតីសាធារណរដ្ឋឆេក ថ្លែងថា ខ្លួនអាចផ្តល់យន្តហោះចម្បាំង L-159 មួយចំនួនទៅឲ្យអ៊ុយក្រែន

Prague៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ថា លោក Petr Pavel ប្រធានាធិបតីសាធារណរដ្ឋឆេក ត្រូវបានដកស្រង់សម្តីដែលបានថ្លែងកាលពីថ្ងៃពុធថា សាធារណរដ្ឋឆេក អាចផ្តល់ឱ្យអ៊ុយក្រែននូវយន្តហោះចម្បាំង L-159 របស់ខ្លួនមួយចំនួនដើម្បីគាំទ្រ ការវាយលុករបស់ខ្លួនដែលបានគ្រោងទុក ។

គួរបញ្ជាក់ថា ក្រុង Prague ស្ថិតនៅក្នុងចំណោមសម្ព័ន្ធមិត្តដ៏រឹងមាំបំផុតរបស់ក្រុង គៀវ ពីការផ្ទុះឡើងនៃការឈ្លានពានរបស់រុស្ស៊ី កាលពីខែកុម្ភៈកន្លងមកនេះ ដោយផ្តល់សម្ភារៈដែលមានគ្រាប់រំសេវ រហូតដល់រថពាសដែកដែលមានតម្លៃរាប់ពាន់លានដុល្លារទៀតផង ។

យន្តហោះ L-159 គឺជាយន្តហោះចម្បាំងប្រភេទល្បឿនលឿន ជាងសំឡេងធុនស្រាលដែលបានផលិតដោយប្រទេសឆេក ហើយត្រូវបានរចនាឡើងសម្រាប់ ការគាំទ្រផ្លូវអាកាសរបស់កងកម្លាំងជើងគោក ការឈ្លបយកការណ៍ និងមួយផ្នែកសម្រាប់បេសកកម្មប្រយុទ្ធតាមផ្លូវអាកាសផងដែរ ។

លោក Pavel បានប្រាប់ដល់វិទ្យុសាធារណៈឆេកនៅក្នុងបទសម្ភាសន៍មួយថា “វាមានតម្លៃដែលត្រូវពិចារណា ថាតើ យើងអាចផ្តល់ឱ្យអ៊ុយក្រែននូវយន្តហោះ L-159 របស់យើងដែរឬទេ” ។

លោកបានថ្លែងថា “ក្នុងនាមជាយន្តហោះគាំទ្រការប្រយុទ្ធដោយផ្ទាល់ ក៏អាចជួយអ៊ុយក្រែនយ៉ាងសំខាន់ក្នុងការវាយលុកផងដែរ” ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top