បរទេស៖ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃពុធថា ប្រទេសលោកខាងលិច បានបង្ខំរុស្ស៊ីឱ្យចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន ដោយសារតែការពង្រីកអង្គការណាតូ ចូលរួមក្នុងការបោកបញ្ឆោត និងបដិសេធ មិនចាត់ទុកទីក្រុងម៉ូស្គូជាដៃគូស្មើគ្នា។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងជាមួយសារព័ត៌មាន ATV អ្នកនាំពាក្យរបស់ប្រធានាធិបតីរុស្ស៊ី បាននិយាយថា ទីក្រុងមូស្គូបានព្យាយាមគ្រប់យ៉ាងក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ប៉ុន្តែលោកខាងលិចសមូហភាពចាប់អារម្មណ៍ “តែនៅក្នុងប្រភេទនៃកិច្ចសហប្រតិបត្តិការ ដែលពួកគេនឹងស្ថិតនៅលើ កំពូលតែប៉ុណ្ណោះ ហើយយើងនឹងនៅខាងក្រោម” ។
លោក Peskov បានពន្យល់ថា ការផ្លាស់ប្តូរជាបន្តបន្ទាប់ និង “កំហុស” របស់បស្ចិមប្រទេស ដែលអនុវត្តបានច្រានចោល កិច្ចសហប្រតិបត្តិការធម្មតា និងព្យាយាមដាក់ឆន្ទៈរបស់ខ្លួនលើរុស្ស៊ី នៅទីបំផុតនាំទៅដល់ការសម្រេចចិត្តរបស់លោក ពូទីន ក្នុងការចាប់ផ្តើមប្រតិបត្តិការអ៊ុយក្រែន។ លោកបានបន្តថា សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអង្គការណាតូ បានចូលរួមដោយផ្ទាល់នៅក្នុងជម្លោះនេះ ដោយលោកបាននិយាយថា ការចូលរួមដោយភាគីក្រុងគៀវ គឺដោយផ្គត់ផ្គង់ដល់អ៊ុយក្រែននូវប្រាក់ អាវុធ គ្រាប់រំសេវ និងឧបករណ៍យោធា។

អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះ បន្ថែមថា “ប្រទេសរុស្ស៊ីគឺជាប្រទេសដ៏អស្ចារ្យពេក ហើយដែលនឹងត្រូវបាន ប្រព្រឹត្តតាម របៀបនោះ ហើយជាប្រទេសខ្លាំងពេកក្នុងការបោះបង់តំណែងរបស់ខ្លួន” ។ លោកថា “វាគឺជាលោកខាងលិច ដែលបានពង្រីកអង្គការណាតូនៅក្នុងរលកប្រាំមួយឆ្ពោះទៅព្រំដែននៃប្រទេសរុស្ស៊ី” បន្ទាប់មកបាននិយាយកុហកអំពីការ ដែលខ្លួនមិនសន្យា ថា “គ្មានការពង្រីកខ្លួនសូម្បីមួយអ៊ីញឆ្ពោះទៅភាគខាងកើត” ប៉ុន្តែ នៅពេលដែលភស្តុតាងនៃការសន្យា បានលេចចេញមក បស្ចិមប្រទេសបានងាកទៅរកការប្រកែកថា ពួកគេមិនបានប្រព្រឹត្តអ្វីជាលាយលក្ខណ៍អក្សរនោះទេ។
លោក Peskov បានពន្យល់ទៀតថា “វាគឺជារដ្ឋលោកខាងលិចដែលរៀបចំរដ្ឋប្រហារនៅអ៊ុយក្រែនក្នុងឆ្នាំ២០១៤ នៅចំកណ្តាលអឺរ៉ុប” ។ «ពួកគេប្រហែលជាភ្លេចហើយ ដូច្នេះយើងបន្តរំលឹកពួកគេ»។
លោកបានលើកឡើងពីការពិតដែលថា អ្នកការទូតអាមេរិក លោកស្រី វិកធ័ររៀ នូលែន បានប្រគល់នំដល់បាតុករ ម៉ៃដេន និងរបៀបដែលរដ្ឋាភិបាលអាល្លឺម៉ង់ បារាំង និងប៉ូឡូញ បានផ្តល់ការធានាដល់ប្រធានាធិបតី យ៉ានូកូវិក ថា រដ្ឋប្រហារនៅពេលនោះ គឺជាការជាន់ឈ្លី៕
ប្រែសម្រួលៈ ណៃ តុលា
