ព័ត៌មានអន្តរជាតិ

សង្គ្រាមកាន់តែអូសបន្លាយ ពេលអ៊ុយក្រែន ប្រកាសថា ខ្លួនមានស្ដុកអាវុធគ្រប់គ្រាន់ សម្រាប់ការវាយបកទៅលើរុស្ស៊ីវិញ

គៀវ៖ អ៊ុយក្រែន មាន​ឃ្លាំង​អាវុធ​ ដែល​អាច​ផ្លាស់ប្តូរ​ការ​ប្រយុទ្ធបាន មុន​ការ​វាយលុក​ដែល​រំពឹង​ទុក​ ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​កងកម្លាំង​រុស្ស៊ី នេះ​បើ​យោង​តាម​វរសេនីយ៍ឯក​កងទ័ព​អាមេរិក។

នៅក្នុងបទសម្ភាសន៍ ជាមួយស្ថានីយ៍ទូរទស្សន៍អ៊ុយក្រែន RBC-Ukraine ដែលបានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ វរសេនីយ៍ឯក Martin O’Donnell របស់កងទ័ពសហរដ្ឋអាមេរិក ត្រូវបានសួរថាតើអាវុធទាំងនោះ អាចជួយបង្វែរសង្រ្គាមតាមរបៀបស្រដៀងគ្នា ដែលឧបករណ៍បាញ់គ្រាប់រ៉ុក្កែតពហុបំណង HIMARS (High Mobility Artillery Rocket Systems) ) បាន​ជួយ​កងកម្លាំង​អ៊ុយក្រែន​រុញ​ច្រាន​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​នៅ​មុន​ជម្លោះ ដែរឬយ៉ាងណា។

លោក O’Donnell បានឆ្លើយតបថា “ខ្ញុំគិតថា គ្រាប់កាំភ្លើង ក្នុងករណីនេះ គឺជាឆន្ទៈរបស់ប្រជាជនអ៊ុយក្រែន ក្នុងការប្រើប្រាស់ប្រព័ន្ធផ្សេងៗគ្នាចំនួន ៦០០ ដែលយើងបានផ្តល់រួចហើយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។

អ៊ុយក្រែន បាននឹងកំពុងរៀបចំ សម្រាប់ការវាយលុកនៅនិទាឃរដូវ ដើម្បីដណ្តើមយកទឹកដីរបស់ខ្លួន ដែលកាន់កាប់ដោយរុស្ស៊ីមកវិញ ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមក្នុងខែកុម្ភៈ ឆ្នាំ២០២២។ សមត្ថភាពយោធារបស់ប្រទេសនេះ ត្រូវបានពង្រឹងដោយជំនួយរបស់លោកខាងលិច រួមទាំងឧបករណ៍យោធាទំនើបៗ រថក្រោះ និងកាំភ្លើងធំ។

លោកបានបន្ថែមថា “យើងរួមគ្នាមិនត្រឹមតែសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែសហគមន៍អន្តរជាតិ បានផ្តល់អាវុធ និងគ្រាប់រំសេវដល់អ៊ុយក្រែន ប្រហែល ៦០០ប្រភេទ៖ ចាប់ពីរថក្រោះ Abrams ដល់រថក្រោះ Leopard និងប្រព័ន្ធ Patriot នោះវាពិតច្រើនណាស់ នេះគឺច្រើនជាងកងទ័ពណាទាំងអស់ ក្នុងពិភពលោក ជាពិសេសកងទ័ពដែលបះបោរ”៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top