បរទេស ៖ ថ្វីបើមានការធានាជាសាធារណៈថា លោកនឹងដាក់កម្រិតសកម្មភាពយោធា ទៅលើទឹកដីរបស់ខ្លួនក៏ដោយ ក៏ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky បានបង្កើតផែនការ ដើម្បីធ្វើការវាយប្រហារទៅលើទឹកដីរុស្ស៊ី ហើយបានស្នើឱ្យក្រុងគៀវ “បំផ្លាញ” ឧស្សាហកម្មរបស់ប្រទេសហុងគ្រី នេះបើយោងតាមការចុះផ្សាយ របស់កាសែត Washington Post កាលពីថ្ងៃសៅរ៍ដោយដកស្រង់ ឯកសារលេចធ្លាយរបស់មន្ទីរបញ្ចកោណ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ដោយលើកឡើង ពីរបាយការណ៍ស៊ើបការណ៍ សម្ងាត់របស់សហរដ្ឋអាមេរិក ដែលបានចេញផ្សាយនាពេលថ្មីៗនេះ កាសែត Washington Post បានពណ៌នាអំពីរបៀប ដែល លោក Zelensky បានស្នើនៅក្នុងកិច្ចប្រជុំមួយ កាលពីខែមករាថា កងទ័ពរបស់លោក “ធ្វើការវាយប្រហារនៅក្នុងប្រទេសរុស្ស៊ី” ខណៈដែលផ្លាស់ទីឆ្លងកាត់ព្រំដែនដើម្បី “កាន់កាប់ទីក្រុងព្រំដែនរុស្ស៊ី ដែលមិនបានបញ្ជាក់” ដើម្បី “ផ្តល់ឱ្យ ក្រុងគៀវ បង្កើនការចរចាជាមួយក្រុងម៉ូស្គូ» ។
មិនដល់ពីរខែផង ក្រុមអ្នកស្ម័គ្រចិត្តរុស្ស៊ី ដែលមានមូលដ្ឋាន នៅអ៊ុយក្រែន បានបើកការវាយឆ្មក់ឆ្លងព្រំដែន ដែលបានធ្វើឱ្យជនស៊ីវិលពីរនាក់ បានស្លាប់នៅក្នុងតំបន់ Bryansk នៃប្រទេសរុស្ស៊ី ។ សមាជិកម្នាក់ នៃក្រុមបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចថា ក្រុងគៀវបានយល់ព្រម លើការវាយប្រហារនេះ ហើយការវាយប្រហារបន្ថែមទៀត បានកើតឡើងចាប់តាំងពីពេលនោះមក៕
