ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលក្រុងមូស្គូ អះអាងអំពីការបាញ់រារាំងលើកដំបូងមីស៊ីល ចំងាយឆ្ងាយដែលអង់គ្លេស ទើបផ្តល់ឲ្យអ៊ុយក្រែន

បរទេស៖ យោងតាមការបញ្ចាក់ដោយក្រសួងការពារជាតិ របស់ប្រទេសរុស្សី កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា កងកម្លាំងយោធារបស់ប្រទេសរុស្សី បានធ្វើការបាញ់រារាំងមីស៊ីលចំងាយឆ្ងាយ ដែលប្រទេសអង់គ្លេស ទើបប្រគល់ឲ្យអ៊ុយក្រែន ជាលើកដំបូង។

យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងដែរថា របាយការណ៍ដែលត្រូវបានធ្វើឡើងដោយក្រសួងការពាររុស្សី បានកើតឡើងក្រោយប៉ុន្មានថ្ងៃប៉ុណ្ណោះដែលប្រទេសអង់គ្លេស ទើបតែបានប្រកាសផ្គត់ផ្គង់មីស៊ីលប្រភេទ Storm Shadow ទៅឲ្យប្រទេសអ៊ុយក្រែន ដែលវាក្រោយត្រូវបានយកទៅវាយប្រហារក្នុងតំបន់ Lugansk ភ្លាមផងដែរ។

ក្រសួងការពារជាតិបានអះអាងទៀតថា អាវុធដែលបានប្រើប្រាស់ក្នុងការរារាំងមីស៊ីល Storm Shadow មានទាំងមីស៊ីល HARM ចំនួន៧គ្រាប់ផងដែរហើយមិនត្រឹមតែមីស៊ីលរបស់អង់គ្លេស មួយគ្រាប់ទេក៏មានគ្រាប់រ៉ូក្កែតរបស់ HIMARS ចំនួន៧គ្រាប់ទៀតផងដែរដែលរុស្សីបានបាញ់រាំងស្កាត់។

អជ្ញាធរក្នុងតំបន់ Lugansk បានធ្វើការះអអាងថាមីស៊ីលរបស់អង់គ្លេស ត្រូវបានប្រើប្រាស់ជាច្រើនដងមកហើយក្នុងទីក្រុងរបស់រុស្សី ដែលក្នុងនោះតាំងតែពីព្រឹកថ្ងៃចន្ទម្សិលមិញមីស៊ីល ប្រភេទនេះបានបាញ់បំផ្លាញទីតាំងអគាររស់នៅច្រើនកន្លែង អគារការិយាល័យមួយកន្លែងព្រមទាំងរថយន្តជាច្រើនគ្រឿងផង៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top