បរទេស៖ ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃសៅរ៍ម្សិលមិញនេះបានប្រកាស ផ្តល់ជំនួយយោធាថ្មីមួយដែលមានទំហំមិនធ្លាប់មានឡើយ ដល់ទៅ៣ពាន់លានដុល្លារទៅឲ្យប្រទេសអ៊ុយក្រែន គឺជាទំហំធំបំផុតគិតចាប់តាំងតែពីប្រតិបត្តិការពិសេសរបស់រុស្សី។
រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន លោក Boris Pistorius បានថ្លែងប្រាប់ក្រុមអ្នកកាសែតថាអំណោយ ដ៏ធំធេងនេះបានបង្ហាញអំពីភាពច្បាស់លាស់របស់អាល្លឺម៉ង់ នៅក្នុងការគាំទ្រអ៊ុយក្រែនហើយអាល្លឺម៉ង់ នឹងបន្តផ្តល់ជំនួយដល់អ៊ុយក្រែន រហូតដល់ពេលចុងក្រោយ។
គេដឹងថាកញ្ចប់ជំនួយថ្មីដែលរួមមានទាំងរថក្រោះ Leopard ចំនួន៣០គ្រោះងរថយន្តយោធា Marder ចំនួន២០គ្រឿងរថយន្តប្រយុទ្ធ១០០គ្រឿងប្រព័ន្ធការពារអាកាស Howitzer ចំនួន១៨គ្រឿងនិងដ្រូន ២០០គ្រឿងព្រមទាំងប្រព័ន្ធការពារអាកាស IRIS0T SLM ចំនួន៤គ្រឿងផងដែរ។
គួរឲ្យដឹងដែរថា ការសម្រេចចិត្តរបស់ក្រុងប៊ែរឡាំងនេះធ្វើងឡើងខណៈ ដែលប្រធានាធិបតីអ៊ុយក្រែន Zelensky ត្រៀមនឹងបំពេញទស្សនកិច្ចមកកាន់ប្រទេសអាល្លឺម៉ង់ ជាលើកដំបូងនាពេលខាងមុខឆាប់ៗនេះ៕ ប្រែសម្រួល៖ស៊ុនលី

