ព័ត៌មានអន្តរជាតិ

Nikkei៖ ពួក Hacker កូរ៉េខាងជើងបានលួចលុយ ៧២១ លានដុល្លារ ជារូបិយប័ណ្ណគ្រីបតូពីប្រទេសជប៉ុន

តូក្យូ៖ Nikkei business daily បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់ការសិក្សាដោយអ្នកផ្តល់ការវិភាគ blockchain របស់ចក្រភពអង់គ្លេស Elliptic ថា ក្រុម Hacker ដែលមានទំនាក់ទំនងជាមួយប្រទេសកូរ៉េខាងជើង បានលួចទ្រព្យសម្បត្តិរូបិយប័ណ្ណគ្រីបតូ មានតម្លៃ ៧២១ លានដុល្លារពីប្រទេសជប៉ុនចាប់តាំងពីឆ្នាំ ២០១៧ មក ។

កាសែត Nikkei បានរាយការណ៍ថាចំនួនទឹកប្រាក់នេះគឺស្មើនឹង ៣០ភាគរយនៃចំនួនសរុប សម្រាប់ការខាតបង់បែបនេះនៅទូទាំងពិភពលោក។

របាយការណ៍នេះកើតឡើងបន្ទាប់ពីក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុទាំងប្រាំពីររូប និងអភិបាលធនាគារកណ្តាលបាននិយាយ ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា ពួកគេគាំទ្រវិធានការដើម្បីប្រឆាំងនឹងការគំរាមកំហែង ដែលកំពុងកើនឡើងពីសកម្មភាពខុសច្បាប់ ដោយតួអង្គរដ្ឋដូចជាការលួចទ្រព្យសម្បត្តិគ្រីបតូ។

យោងតាម Elliptic ដែលធ្វើការវិភាគក្នុងនាមកាសែតជប៉ុន ថា កូរ៉េខាងជើង បានលួចលុយគ្រីបតូសរុបចំនួន ២.៣ ពាន់លានដុល្លារពីអាជីវកម្មនៅចន្លោះឆ្នាំ ២០១៧ និង ២០២២៕ ដោយ៖លី ភីលីព

Most Popular

To Top