បរទេស៖ អតីតប្រធានាធិបតីរុស្សី លោក Dmitry Medvedev កាលពីថ្ងៃអង្គារបានលើកឡើងថាប្រទេសរុស្សី នឹងធ្វើការចាក់បំពេញអាវុធទៅកាន់គ្រប់ទីកន្លែង ក្នុងដែនអធិបតេយ្យភាពរបស់ខ្លួនតាមរយៈ ការបង្កើនផលិតកម្មបន្ថែមទៀតនៅក្នុងឧស្សាហកម្មផលិត។
យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា ការលើកឡើងរបស់លោកអតីតប្រធានាធិបតីរូបនេះ ធ្វើឡើងបន្ទាប់ពីរុស្សី បានសម្រេចចិត្តដកខ្លួនចេញពីសន្ធិសញ្ញាអាវុធជាមួយនឹង អង្គការណាតូដែលត្រូវបានគេស្គាល់ថា CFE (Conventional Armed Forces) ។
លោក Medevev បានសរសេរនៅលើ Telegram កាលពីថ្ងៃអង្គារ ថា៖សភារុស្ស៊ីបានគាំទ្រជាឯកច្ឆ័ន្ទលើច្បាប់ ដែលអនុញ្ញាតឱ្យទីក្រុងមូស្គូប ដកខ្លួនចេញពីកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាក្នុងឆ្នាំ ១៩៩០ ដោយអង្គការណាតូ និងបណ្តាប្រទេសក្នុងកិច្ចព្រមព្រៀងទីក្រុង Warsaw ដែលរួមមានសហភាពសូវៀត និងសម្ព័ន្ធមិត្តរបស់ខ្លួននៅអឺរ៉ុបខាងកើត។
គួរឲ្យដឹងដែរថា សន្ធិសញ្ញា CFE គឺជាកិច្ចព្រមព្រៀងយោធាដែលកំណត់ចំនួនទៅលើរថក្រោះ រថយន្តយោធាកាំភ្លើងធំឧទ្ធម្ភាគចក្រនិងយន្តហោះចម្បាំងជាដើមនៃ ភាគីចុះហត្ថលេខាដើម្បីធានាឲ្យបាននូវ ស្ថេរភាពក្នុងតំបន់អឺរ៉ុបទាំងមូល៕ ប្រែសម្រួល៖ស៊ុនលី