ព័ត៌មានអន្តរជាតិ

អត្រាមរណភាពមាតានៅអាមេរិក មានកម្រិតខ្ពស់ជាង ប្រទេសអភិវឌ្ឍន៍ដទៃទៀត

ហាវ៉ាណា៖ របាយការណ៍ថ្មីៗ របស់ទីភ្នាក់ងារសារព័ត៌មានគុយបា Prensa Latina បានចុះផ្សាយថា អត្រាមរណភាពមាតានៅក្នុងសហរដ្ឋអាមេរិក គឺខ្ពស់ជាងប្រទេសអភិវឌ្ឍន៍ដទៃទៀត។របាយការណ៍នេះបានឲ្យដឹងថា នៅឆ្នាំ២០២១ សហរដ្ឋអាមេរិក បានឃើញចំនួនអត្រាមរណភាពមាតា ខ្ពស់បំផុតក្នុងរយៈពេល ៦ទសវត្សរ៍។

របាយ​ការណ៍​បានឲ្យដឹង​ថា តួ​លេខ​បាន​បង្ហាញ​ថា ការ​ស្លាប់​របស់​មាតា​នៅ​សហរដ្ឋ​អាមេរិក​ បាន​កើន​ឡើង ៤០ ភាគរយ​ក្នុង​ឆ្នាំ ២០២១ បើ​ធៀប​នឹង​ឆ្នាំ២០២០ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។

របាយការណ៍បានបន្ថែមថា តាមពិត អត្រាមរណភាពមាតា នៅសហរដ្ឋអាមេរិក គឺខ្ពស់ជាងប្រទេសអភិវឌ្ឍន៍ដទៃទៀត ១០ដង។ របាយ​ការណ៍​បានឲ្យដឹង​ថា ​ការ​សិក្សា​លើ​តួលេខ​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ​អត្រា​មរណភាព​មាតា​ក្នុង​ចំណោម​ស្ត្រី​អាហ្រ្វិក​អាមេរិកាំង ​គឺ​ខ្ពស់​ជាង​ស្ត្រី​ស្បែកស​នៅ​សហរដ្ឋ​អាមេរិក ​ដល់​ទៅ ២,៣ ដង៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top