បរទេស៖ លោក Elon Musk បានប្រើប្រព័ន្ធ Twitter របស់លោកដើម្បីវាយប្រហារមហាសេដ្ឋីហុងគ្រីគឺលោក George Soros កាលពីថ្ងៃអង្គារដោយអះអាងថា ម្ចាស់ជំនួយគណបក្សប្រជាធិបតេយ្យដ៏លេចធ្លោ គឺជាមនុស្សដែល “ស្អប់មនុស្សជាតិ” ហើយលោក Elon Musk ប្រៀបធៀបលោក George Soros ទៅនឹងសៀវភៅកំប្លែង មនុស្សអាក្រក់។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងការលើកឡើង ដែលត្រូវបានគេមើលច្រើនជាង ២០លានដង លោក Musk បានសរសេរដោយគ្មានការពន្យល់ថា “Soros រំឭកខ្ញុំអំពី តួអង្គ គឺលោក Magneto” ដែលជាសៀវភៅកំប្លែងដែល ប្រឆាំងនឹងវីរបុរសពីស៊េរី X-Men ។ លោក Musk បាននិយាយលម្អិតអំពី មហាសេដ្ឋី Soros នៅពេលអ្នកសារព័ត៌មាន Brian Krassenstein ដែលអះអាងថា អ្នកជំនួញអាមេរិក ដើមកំណើតហុងគ្រីរូបនេះ ជារឿយៗ គឺជាមនុស្សលោភលន់ ស្តាំនិយម ពីព្រោះមនុស្សមួយចំនួនជំទាស់នឹង “ចេតនាល្អ” របស់គាត់ ដោយសារតែ “ពួកគេមិនយល់ស្រប នឹងទំនាក់ទំនងនយោបាយរបស់គាត់” ។
លោក Musk បានឆ្លើយតបនៅលើ Twitter កាលពីព្រឹកថ្ងៃអង្គារថា “អ្នកសន្មត់ថា ពួកគេមានចេតនាល្អ” ។ “ពួកគេមិនមែនល្អនោះទេ។ នាយកប្រតិបត្តិក្រុមហ៊ុន SpaceX និង Tesla មិនបានផ្តល់ភស្តុតាងបន្ថែមទៀតដើម្បីបញ្ជាក់ការអះអាងរបស់គាត់ទេ ដោយគ្រាន់តែនិយាយថា លោក Soros ចង់បំផ្លាញក្រណាត់នៃអរិយធម៌។ Soros ស្អប់មនុស្សជាតិ”។
Magneto គឺជាតួអង្គសំខាន់នៅក្នុងរឿង Marvel Comics X-Men ។ វីរបុរសនៃស៊េរីរឿង Magneto ត្រូវបានសម្តែងដោយតារាសម្តែងជនជាតិអង់គ្លេស Ian McKellan នៅក្នុងខ្សែភាពយន្តជាច្រើន ហើយមានសមត្ថភាពគ្រប់គ្រងដែនម៉ាញេទិកដោយចិត្តរបស់គាត់។ ដូច Soros ដែរ Magneto គឺជាអ្នករស់រានមានជីវិតពី Holocaust នៅក្នុង X-Men ៕
ប្រែសម្រួលៈ ណៃ តុលា