តូក្យូ៖ ទីប្រឹក្សាសន្តិសុខជាតិរបស់លោក បានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក បៃដិន បានផ្តល់ការយល់ព្រមរបស់លោក សម្រាប់អាកាសយានិកអ៊ុយក្រែន ឱ្យទទួលបានការបណ្តុះបណ្តាល ក្នុងការហោះហើរយន្តហោះចម្បាំង F-16 តាមការស្នើសុំរបស់ប្រទេស ដែលហែកហួរដោយសង្រ្គាមមួយនេះ។
ទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Jake Sullivan បានប្រាប់សន្និសីទសារព័ត៌មាន នៅទីក្រុងហ៊ីរ៉ូស៊ីម៉ាថា លោកប្រធានាធិបតីបានជូនដំណឹង ដល់មេដឹកនាំក្រុមប្រទេសទាំង៧ ផ្សេងទៀតអំពីការសម្រេចចិត្ត របស់លោក កាលពីថ្ងៃសុក្រ ដែលជាថ្ងៃដំបូងនៃកិច្ចប្រជុំកំពូល រយៈពេលបីថ្ងៃរបស់ពួកគេ។
លោក Sullivan បានលើកឡើងថា សហរដ្ឋអាមេរិក នឹងមិនកំណត់ពេលវេលា សម្រាប់កម្មវិធីហ្វឹកហ្វឺនសម្រាប់យន្តហោះចម្បាំង F-16 និងយន្តហោះទំនើបផ្សេងទៀតនោះទេ ដោយសង្កត់ធ្ងន់ថា ការគាំទ្របែបនេះមិនមានន័យថា អ៊ុយក្រែន នឹងត្រូវបានផ្គត់ផ្គង់ ជាមួយយន្តហោះចម្បាំង ដែលផលិតដោយសហរដ្ឋអាមេរិក នាពេលអនាគតភ្លាមៗនោះទេ។
លោកបានបន្ដថា “ទស្សនៈរបស់យើងគឺថាកន្លែងដែល F-16 សមនឹងការប្រយុទ្ធនៅពេលនេះ” លោកបានបន្ថែមថាលោក បៃដិន ទំនងជានឹងជួបពិភាក្សា ជាមួយប្រធានាធិបតីអ៊ុយក្រែន វូឡូឌីមៀ ហ្សេឡិនស្គី នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា។
លោក ហ្សេឡិនស្គី បានហៅវាថាជា “ការសម្រេចចិត្តជាប្រវត្តិសាស្ត្រ” ដោយសហរដ្ឋអាមេរិក ខណៈដែលលោក នៅតែបន្តស្វែងរកការគាំទ្រ ផ្នែកយោធាបន្ថែមទៀតពីបណ្តាប្រទេសលោកខាងលិច ដើម្បីទប់ទល់ការឈ្លានពានរបស់រុស្ស៊ី ដែលបានធ្វើឡើងកាលពីខែកុម្ភៈឆ្នាំមុន។
លោកបានឲ្យដឹង នៅក្នុងការបង្ហោះ Twitter ថា “នេះនឹងពង្រឹងកងទ័ពរបស់យើងយ៉ាងខ្លាំងនៅលើមេឃ។ ខ្ញុំពឹងផ្អែកលើការពិភាក្សាអំពីការអនុវត្តជាក់ស្តែង នៃការសម្រេចចិត្តនេះនៅឯកិច្ចប្រជុំកំពូល G-7 នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា” ។
ប្រទេសអឺរ៉ុបមួយចំនួន រួមទាំងអង់គ្លេស និងហូឡង់ បានជំរុញគំនិតនៃការបង្កើត “សម្ព័ន្ធអន្តរជាតិ” ដើម្បីផ្តល់ជំនួយយន្តហោះចម្បាំងដល់អ៊ុយក្រែន។
ទីភ្នាក់ងារសារព័ត៌មាន Tass បានរាយការណ៍ថា អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Alexander Grushko បានព្រមានថា ការផ្តល់យន្តហោះនេះ នឹងមានគ្រោះថ្នាក់ដល់សម្ព័ន្ធមិត្តរបស់អ៊ុយក្រែន។
លោក Grushko ត្រូវបានគេដកស្រង់សម្ដីថា “យើងអាចមើលឃើញថា ប្រទេសលោកខាងលិច បន្តប្រកាន់ខ្ជាប់នឹងសេណារីយ៉ូនៃការកើនឡើង ដែលបង្កហានិភ័យយ៉ាងសម្បើម សម្រាប់ពួកគេ ក្នុងករណីណាក៏ដោយ យើងនឹងយកវាទៅក្នុងគណនី នៅពេលបង្កើតផែនការ យើងមានមធ្យោបាយចាំបាច់ទាំងអស់ ដើម្បីសម្រេចបាន នូវគោលដៅរបស់យើង”៕ ប្រែសម្រួល ឈូក បូរ៉ា