ព័ត៌មានអន្តរជាតិ

Update៖ រដ្ឋធានីរបស់ឥណ្ឌា ស៊ីតុណ្ហភាពកើនឡើងរហូតដល់៤៦អង្សាសេ

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ថា ផ្នែកជាច្រើននៃទឹកដីរដ្ឋធានីឥណ្ឌា ញ៉ូដេលី កាលពីថ្ងៃចន្ទ ត្រូវបានគេមើលឃើញពីស្ថានភាពរលកកម្តៅ ខណៈសីតុណ្ហភាពអតិបរិមាត្រូវបានកត់ត្រានៅកម្រិត៤៦អង្សាសេ នៅស្ថានីយអាកាសធាតុមួយចំនួន ។

យោងតាមទិន្នន័យចែករំលែកដោយមជ្ឈមណ្ឌល ឧតុនិយមក្នុងតំបន់នៅទីក្រុងញ៉ូដេលី ទីក្រុង Najafgarh ភាគនិរតីនៃទីក្រុងញ៉ូដេលី និង Commonwealth Games Sports Complex សីតុណ្ហភាពអតិបរិមាដែលបានកត់ត្រាកាលពីថ្ងៃចន្ទគឺ ៤៦,២អង្សាសេ ។

គួរបញ្ជាក់ថា នេះជាថ្ងៃទី២ជាប់ៗគ្នានៅរដ្ឋ Najafgarh នៅគ្រាដែលសីតុណ្ហភាពអតិបរិមាគឺលើសពី៤៦អង្សាសេ ។ កាលពីថ្ងៃអាទិត្យ តំបន់នេះបានកត់ត្រាសីតុណ្ហភាព៤៦,៣អង្សាសេ ។

មន្ត្រីក្រសួងឧតុនិយមបានឲ្យដឹងថា រលកកម្តៅត្រូវបានកត់ត្រានៅគ្រាដែលសីតុណ្ហភាពអតិបរមាគឺ៤៥អង្សាសេ ឬលើសនេះ ។

មជ្ឈមណ្ឌលឧតុនិយម បានឲ្យដឹងថា តាមលក្ខណៈគុណភាព រលកកម្តៅគឺជាលក្ខខណ្ឌ នៃសីតុណ្ហភាពខ្យល់ដែលក្លាយទៅជាគ្រោះថ្នាក់ ដល់រាងកាយមនុស្សនៅពេលប៉ះពាល់ ។

កន្លែងសង្កេតការណ៍នៅរដ្ឋ Narela, Pitampura និងរដ្ឋ Pusa បានកត់ត្រាសីតុណ្ហភាពលើសពី៤៥អង្សាសេ ខណៈដែល រដ្ឋ Ayanagar និងរដ្ឋ Ridge បានរាយការណ៍ថា លើសពី៤៤អង្សាសេ ។

ក្រោយពីមានរលកកម្ដៅខ្លាំងនៅក្នុងរាជធានី ផ្លូវដែលមានសភាពអ៊ូអរហាក់បីដូចជាស្ងប់ស្ងាត់ឈឹង ហើយការថយចុះ នៃការធ្វើចរាចរណ៍ ត្រូវបានគេឃើញមានតិចតួចដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top