ព័ត៌មានអន្តរជាតិ

មន្ទីរប៉ង់តាហ្គោន៖ ចិន តែងតែបដិសេធការសុំទំនាក់ទំនងពីយោធាអាមេរិក

បរទេស៖ មន្ត្រីជាន់ខ្ពស់របស់អាមេរិក ម្នាក់កាលពីថ្ងៃម្សិលមិញនេះបានប្រកាសថា កន្លងមកមន្ទីរប៉ង់តាហ្គោនតែងតែបានព្យាយាមក្នុងការទំនាក់ទំនង ជាមួយនឹងកងកម្លាំងយោធារបស់ប្រទេសចិន ប៉ុន្តែក៏តែងតែទទួលបានការបដិសេធផងដែរ។

យោងតាមការចេញផ្សាយរបស់ RT ក៏បានលើកឡើងអំពីសំដីរបស់លោករដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin ដែរថា៖ ជឿជាក់លើសារៈសំខាន់ នៃបណ្តាញទំនាក់ទំនងបើកចំហ ជាមួយសាធារណៈរដ្ឋប្រជាមានិតចិន ហើយយើងបានព្យាយាមបង្កើតបណ្តាញទំនាក់ទំនង បើកចំហទាំងនោះជាច្រើនមកហើយដែរប៉ុន្មានខែចុងក្រោយនេះ។

លោករដ្ឋមន្ត្រីបន្តទៀតថា៖ ទោះបីជាយ់ាងណាក្តី យើងមានការលំបាកជាច្រើន នៅពេលដែលយើងបានស្នើសុំការហៅទូរស័ព្ទ ការប្រជុំ ការសន្ទនាជាមួយនឹងភាគីរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង។

គួរឲ្យដឹងដែរថាប្រមុខ​ការពារជាតិ​អាមេរិក និង​ចិន​ បាន​ជួបក្នុងការចរចាជាលើក​ចុងក្រោយ​នៅក្នុង​កិច្ចប្រជុំ​កំពូល​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​នៅ​កម្ពុជា​ កាលពី​ខែវិច្ឆិកាមកម្ល៉េះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top