ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន​ ​ទាមទារ​មីស៊ីល ដែលអាចបាញ់បាន ចម្ងាយឆ្ងាយពីអាល្លឺម៉ង់​ អាចវាយប្រហារ​ក្រុង​ម៉ូស្គូ

បរទេស៖ អ៊ុយក្រែនបានស្នើសុំឱ្យទីក្រុងប៊ែរឡាំង ផ្តល់វានូវមីស៊ីលបាញ់ផ្លោងរយៈចម្ងាយឆ្ងាយ ដែលអាចបាញ់ដល់ទៅដល់ទីក្រុងមូស្គូ នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិអាល្លឺម៉ង់ បានបញ្ជាក់កាលពីថ្ងៃសៅរ៍។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា កាលពីថ្ងៃសុក្រ កាសែត Frankfurter Allgemeine Zeitung បានរាយការណ៍ដោយដកស្រង់អ្នកសុំមិនបញ្ចេញឈ្មោះពីរនាក់នៅក្នុងយោធាអាល្លឺម៉ង់ថា អ៊ុយក្រែន “ចង់បានជាបន្ទាន់” មីស៊ីល Taurus ដែល កាងផលិតរួមគ្នារវាង ស៊ុយអែតអាម្លឺម៉ង់ គ្រាប់បែកទាំងនេះអាចដាក់លើយន្តហោះចម្បាំង F-16 ដែលផលិតដោយសហរដ្ឋអាមេរិក ដែលឥឡូវនេះកំពុងត្រូវបានពិចារណាសម្រាប់ការចែកចាយទៅកាន់ទីក្រុងគៀវ ដោយប្រទេសលោកខាងលិចមួយចំនួន។

ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី ត្រូវបានគេនិយាយថា បានស្នើសុំកាំជ្រួចកំឡុងពេលជួបជាមួយអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz នៅទីក្រុងប៊ែរឡាំង កាលពីដើមខែនេះ។ សម្រាប់ពេលនេះ វាមិនច្បាស់ទេថា តើទីក្រុងប៊ែកឡាំង ដែលពីមុនបាននិយាយថា ខ្លួនមិនមានយន្តហោះ F-16 ដើម្បីបញ្ជូនទៅកាន់ទីក្រុងគៀវ នឹងផ្តល់សំណើនេះ។

របាយការណ៍បាននិយាយថា តម្រូវការនេះបង្ហាញឱ្យទីក្រុងប៊ែកឡាំងជួបបញ្ហា ខណៈខ្លះនៅក្នុងរដ្ឋាភិបាលអាល្លឺម៉ង់សង្ស័យថាតើអ៊ុយក្រែននឹងប្រើអាវុធ បែបនេះដោយសមហេតុផលឬអត់ ដែលអាចធ្វើដំណើរបានចម្ងាយ ៥០០ គីឡូម៉ែត្រ និងបំពាក់ក្បាលគ្រាប់ ៥០០គីឡូក្រាម។ កាសែតបានបន្ថែមថា ដោយសារទីក្រុងគៀវអាចប្រើ Taurus ដើម្បីវាយប្រហារទីក្រុងមូស្គូពីព្រំដែន “អ្នកខ្លះភ័យខ្លាចថានៅក្នុងស្ថានភាពនៃតម្រូវការធ្ងន់ធ្ងរ ទីក្រុងគៀវអាចអនុញ្ញាតឱ្យសង្រ្គាមកើនឡើងដោយមិនអាចគ្រប់គ្រងបាន” ៕

Most Popular

To Top