ចិន ៖ យោងតាមការ ចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី បានប្រាប់ឲ្យដឹងថា លោក Gui Haichao អ្នកឯកទេសផ្ទុកបន្ទុក ក្លាយជាជនស៊ីវិលចិន ដំបូងគេបង្អស់ របស់ប្រទេសចិន ដែលជិះលើយានអវកាស ដើម្បីដំណើរជាមួយអវកាសយានិក ២ នាក់ទៅកាន់លំហអវកាស ។
លោកនឹងទៅបេសកកម្ម Shenzhou XVI រួមគ្នាជាមួយឧត្តមសេនីយ Jing Haipeng ដែលនឹងបំពេញបេសកកម្មលើកទីបួន របស់លោក និងZhu Yangzhu ដូចដែលសមាជិកនាវិក Shenzhou XVI ៣នាក់ត្រូវបានប្រកាសកាលពីថ្ងៃចន្ទ ។ ពួកគេនឹងចេញដំណើរទៅកាន់ស្ថានីយ អវកាសនៅម៉ោង ៩:៣១ ព្រឹកថ្ងៃអង្គារ ។
រហូតមកដល់ពេលនេះ អវកាសយានិកចិនទាំងអស់ ដែលបានហោះហើរក្នុងលំហអាកាស គឺជាសមាជិក នៃកងទ័ពរំដោះប្រជាជនចិន។ ពួកគេជាអវកាសយានិកពីរ ជំនាន់ដំបូង ដែលត្រូវបានជ្រើសរើសពីអាកាសយានិក ទ័ពអាកាសដែលមានបទពិសោធន៍៕