ព័ត៌មានអន្តរជាតិ

Tesla ក្លាយជារថយន្តដែលលក់ដាច់ ជាងគេបំផុតរបស់ពិភពលោក

បរទេស៖ យោងតាមការទិន្នន័យដែលបានធ្វើឡើងដោយក្រុមហ៊ុន JATO Dynamics ដែលបានធ្វើឡើងកាលពីពេលថ្មីៗនេះ និងត្រូវបានយកមកចេញផ្សាយដោយ RT កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថារថយន្តម៉ូដេល Model Y របស់ក្រុមហ៊ុន Tesla បានក្លាយទៅជារថយន្តដែលលក់ដាច់ជាងគេបំផុតក្នុងត្រីមាសដំបូងឆ្នាំនេះ។

ប្រភពដដែលបានបន្តទៀតថា Model Y បានវ៉ាដាច់រថយន្តម៉ូដេល RAV4 របស់ក្រុមហ៊ុន Toyota និង ម៉ូដេលជាច្រើនទៀតរបស់Corolla ក្លាយជារថយន្តអគ្គិសនីដំបូងគេបំផុត ដែលអាចឈរលើបញ្ជីកំពូល នៃរថយន្តដែលលក់ក្នុងទីផ្សារសកលបានច្រើនជាងគេបំផុត។

តាមទិន្នន័យបានបង្ហាញថា Model Y ដល់ទៅ ២៦៧ ២០០គ្រឿងត្រូវបានលក់ចេញទៅក្នុងទីផ្សារសកល នៅក្នុងរយៈពេល៣ខែដើមឆ្នាំធៀបទៅនឹងរថយន្តម៉ូដេលល្បី Corolla ដែលធ្វើបានត្រឹមតែ២៥៦ ៤០០គ្រឿងនិងរថយន្ត RAV4 ធ្វើបាន២១៤​ ៧០០គ្រឿងក្នុងពេលវេលាដូចគ្នា។

គួរឲ្យដឹងដែរថាការកើនឡើង នៃចំនួនរថយន្តលក់របស់ Model Y ចំពេលដែលតម្លៃរបស់រថយន្តនេះ គឺមានប្រមាណជា៤៧៤៩០ដុល្លារក្នុងមួយគ្រឿងខណៈដែល Corrola មានត្រឹមតែ២១៥៥០ដុល្លារនិង RAV4 មានតម្លៃ២៧៥៧៥ដុល្លារ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top