ព័ត៌មានអន្តរជាតិ

សមាជិកណាតូ មួយបញ្ជាក់ថា នឹងមិនបង្កជម្លោះជាមួយនឹងរុស្សី ដាច់ខាត

បរទេស ៖ នាយករដ្ឋមន្ត្រី នៃប្រទេសហុងគ្រីលោក Viktor Orban កាលពីថ្ងៃម្សិលមិញនេះបានធ្វើការប្តេជា្ញនិងសន្យាថា នឹងមិនប៉ះពាល់ឬបង្កជម្លោះប្រយុទ្ធគ្នាជាមួយនឹងប្រទេសរុស្សី ជាដាច់ខាតដរាបណារដ្ឋាភិបាលរបស់លោកនៅកាន់អំណាច។

យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា នាយករដ្ឋមន្ត្រីរូបនេះក៏បានព្រមានផងដែរ អំពីការកកើតជម្លោះដូចទៅនឹងប្រទេសអ៊ុយក្រែន ប្រសិនបើហុងគ្រី ហ៊ានលូកដៃចូលក្នុងសង្គ្រាមប្រឆាំងទៅនឹង ប្រទេសរុស្សី នាពេលណាមួយនោះ។

សេចក្តីថ្លែងការណ៍របស់លោកនាយករដ្ឋមន្ត្រី Orban បានធ្វើឡើងកាលពីថ្ងៃសុក្រម្សិលមិញអំឡូងពេល នៃការផ្តល់បទសំភាសជាមួយនឹងសារព័ត៌មាន ក្នុងស្រុកដោយលោកនាយករដ្ឋមន្ត្រីបានពន្យល់ទៀតថាជម្លោះរវាងរុស្សីនិងអ៊ុយក្រែន គឺជាការគម្រាមកំហែងពីខាងក្រៅ សម្រាប់រដ្ឋាភិបាលប៊ូដាប៉េស។

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់បែបនេះថា ៖ ពួកយើងមិនបានចូលរួមពាក់ព័ន្ធទៅនឹងសង្គ្រាមហើយហុងគ្រី នឹងមិនបង្កសង្គ្រាមជាមួយនឹងប្រទេសរុស្សី ជាដាច់ខាតដរាបណារដ្ឋាភិបាលរបស់ខ្ញុំនៅទីនេះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top