កាណាដា៖នេះយោងតាមការចេញផ្សាយពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា ផ្សែងអ័ព្ទ និងគ្រោះថ្នាក់ពី ភ្លើងឆេះព្រៃដែល កំពុងបន្តនៅកាណាដា បានលេបត្របាក់មេឃ លើឆ្នេរសមុទ្រភាគឦសានភាគច្រើន ដែលជំរុញឲ្យមានការជូនដំណឹង អំពីគុណភាពខ្យល់យ៉ាងធ្ងន់ធ្ងរ សម្រាប់ប្រជាជនអាមេរិករាប់លាននាក់។
គិតត្រឹមល្ងាចថ្ងៃអង្គារ រដ្ឋចំនួន ១៧ បានចេញការជូនដំណឹងទាំងនោះ ខណៈផ្សែងដ៏ក្រាស់បានបិទមេឃ និងបញ្ជូនមនុស្សនៅក្នុងផ្ទះដើម្បីជៀស វាងការដកដង្ហើមស្ថិតក្នុងខ្យល់ដែលបំពុល។
ផែនទីផ្សែងនៃភ្លើងឆេះព្រៃបង្ហាញជូនសម្រាប់ទីក្រុង និងរដ្ឋនានារបស់សហរដ្ឋអាមេរិក កំពុងរងឥទ្ធិពល ដោយភ្លើងឆេះព្រៃរបស់ប្រទេសកាណាដា។
យោងតាមមន្ត្រីកាណាដាបាននិយាយថា ក្រុមអ្នកពន្លត់អគ្គីភ័យកំពុងព្យាយាមពន្លត់ភ្លើងនៅក្នុងទីក្រុង Quebec ជាកន្លែងដែលភ្លើងឆេះព្រៃជាង ១៦០ កំពុងធ្វើសកម្មភាពនាពេលបច្ចុប្បន្ន។ ភ្លើងឆេះគឺបណ្តាលមកពីសីតុណ្ហភាពខ្ពស់ និងលក្ខខណ្ឌស្ងួត៕
ដោយ៖លី ភីលីព