បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃនេះ បានឲ្យដឹងថា ប្រធានាធិបតីឆេកលោក Petr Pavel បានឈានទៅដល់ការ សម្រេចចិត្តអនុម័ត លើកញ្ចប់ថវិកាជាតិ សម្រាប់ចំណាយយោធា ប្រមាណជា២ភាគរយ នៃចំណែកផលិតផល ក្នុងស្រុកសរុប។

ច្បាប់ដែលនឹងចូលជាធរមាននៅខែកក្កដា និងត្រូវអនុវត្តចំពោះថវិការដ្ឋនៅឆ្នាំក្រោយ ហើយវាត្រូវបានគេមើលឃើញថា មានបំណងក្នុងការផ្តល់មូល និធិស្ថិរភាពសម្រាប់គម្រោង ការពារជាតិ ដែលមានតម្លៃថ្លៃ ដើម្បីធ្វើទំនើបកម្មយោធា ។
គួរឲ្យដឹងដែរថា ការសម្រេចចិត្តលើកនេះ គឺធ្វើឡើងស្របតាមកិច្ចព្រមព្រៀង ឆ្នាំ២០០៦ ក្នុងចំណោមសមាជិក នៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ថា NATO ដែលតម្រូវឱ្យពួកគេបែងចែក ចំណាយប្រមាណ ជា២ភាគរយនៃ GDP របស់ពួកគេលើវិស័យការពារជាតិ ដើម្បីរក្សាការត្រៀមខ្លួន ខាងយោធារបស់សម្ព័ន្ធមិត្ត។
រហូតមកដល់ពេលនេះ ផែនការរបស់រដ្ឋាភិបាលឆេក ដែលបានប្រើប្រាស់លើវិស័យការពារជាតិ មានចំនួន១៣០ ពាន់លានcrownsឬត្រូវជា៥,៨៨ ពាន់លានដុល្លាររួចមកហើយ ៕
ប្រែសម្រួល៖ស៊ុនលី
