ព័ត៌មានអន្តរជាតិ

ចិន ​បង្កើនក្បាលគ្រាប់​នុយក្លេអ៊ែរ​ ​៦០គ្រាប់ សរុបមានរហូតដល់ ៤១០គ្រាប់

ឡុងដ៌ ៖ ចិន បានបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន ដោយបន្ថែមក្បាលគ្រាប់ចំនួន ៦០ សរុបដល់ ៤១០ ក្នុងរយៈពេល ១២ ខែដល់ខែមករា ឆ្នាំ២០២៣ ដែលជាអ្នកគិតគូរផ្នែកសន្តិសុខ អន្តរជាតិ បានឲ្យដឹងនៅថ្ងៃចន្ទនេះ ដោយបន្ថែមថា ការកើនឡើងនេះ គឺច្រើនជាងប្រទេសណាមួយក្នុងចំណោមរដ្ឋ ដែលមានអាវុធនុយក្លេអ៊ែរចំនួន ៩ផ្សេងទៀត។

ចំនួនក្បាលគ្រាប់ ដែលស្តុកទុកក្នុងចំណោមមហាអំណាច នុយក្លេអ៊ែរ ចំនួន៨ ដែលទទួលស្គាល់ដោយសហរដ្ឋអាមេរិក រុស្ស៊ី ចិន បារាំង និងអង់គ្លេស បូកឥណ្ឌា ប៉ាគីស្ថាន កូរ៉េខាងជើង និងអ៊ីស្រាអែល បានកើនឡើងពី ៨៦ ទៅ ៩៥៧៦ ក្បាលគ្រាប់ ក្នុងអំឡុងពេលដែលឃ្លាំងអាវុធត្រូវបានធ្វើទំនើបកម្ម នេះបើយោងតាមវិទ្យាស្ថានស្រាវជ្រាវបានឲ្យដឹងនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន។

ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកស្រាវជ្រាវបានប៉ាន់ប្រមាណថា ស្តុកនុយក្លេអ៊ែរសរុបរបស់ប្រទេសទាំង៩ បានធ្លាក់ចុះមកត្រឹម ១២,៥១១២គ្រាប់ ពី ១២,៧១០គ្រាប់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

លោក Hans Kristensen សហការីជាន់ខ្ពស់នៅ SIPRI បានឲ្យដឹងនៅក្នុងរបាយការណ៍ថា ការពង្រីកដ៏សំខាន់ នៃឃ្លាំងអាវុធនុយក្លេអ៊ែររបស់ប្រទេសចិន គឺ “កាន់តែលំបាកក្នុងការបំបែក” ជាមួយនឹង “គោលបំណង ដែលបានប្រកាសរបស់ប្រទេសនេះថា មានតែកងកម្លាំងនុយក្លេអ៊ែរអប្បបរមា ដែលត្រូវការ ដើម្បីរក្សាសន្តិសុខជាតិរបស់ខ្លួន” ។

របាយការណ៍បានឲ្យដឹងថា ឃ្លាំងអាវុធរបស់ចិន ត្រូវបានគេរំពឹងថា នឹងបន្តកើនឡើង ដោយបន្ថែមថាទីក្រុងប៉េកាំង “អាចមានសក្តានុពលយ៉ាងហោចណាស់មានកាំជ្រួចផ្លោងអន្តរទ្វីប ជាច្រើនដូចជាសហរដ្ឋអាមេរិក ឬរុស្សី ដែរត្រឹមវេន នៃទសវត្សរ៍នេះ”។

ទីក្រុងប៉េកាំង នៅតែរក្សាគោលនយោបាយ “គ្មានការប្រើប្រាស់ដំបូង” ដែលមានន័យថា ខ្លួននឹងប្រើតែអាវុធនុយក្លេអ៊ែរប៉ុណ្ណោះ ក្នុងការសងសឹកប្រឆាំងនឹងការវាយប្រហារនុយក្លេអ៊ែរ​ ប៉ុន្តែ​អ្នកជំនាញ​ការពារជាតិ ​បាន​ព្រមាន​ក្រុង​ប៉េកាំង​អាច​បោះបង់​ចោល​គោលនយោបាយ​នៅពេលដែល​ខ្លួន​ធ្វើ​ទំនើបកម្ម​យោធា​។

ក្នុងចំណោមឃ្លាំងផ្ទុកក្បាលគ្រាប់ចំនួន ៩៥៧៦គ្រាប់ សហរដ្ឋអាមេរិកមាន ៣៧០៨គ្រាប់ ដោយមិនផ្លាស់ប្តូរពីឆ្នាំមុន ហើយរុស្ស៊ី បានបង្កើនឃ្លាំងអាវុធរបស់ខ្លួនដល់ ៤៤៨៩គ្រាប់ ពី៤៤៧៧គ្រាប់។

ឃ្លាំងស្តុក នៃមហាអំណាចនុយក្លេអ៊ែរធំបំផុតទាំងពីរ របស់ពិភពលោកមានប្រហែល ៨៦ភាគរយ នៃចំនួនសរុប៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top