ទីក្រុងឡុងដ៍ ៖ នេះបើយោងតាមរបាយការណ៍ របស់អ្នកជំនាញគណនេយ្យកាបូន ដែលបានវាយតម្លៃផលប៉ះពាល់ ជារួមនៃជម្លោះបាននិយាយថា សង្រ្គាមនៅអ៊ុយក្រែន កំពុងធ្វើឲ្យវិបត្តិអាកាសធាតុកាន់តែស៊ីជម្រៅ នៅពេលការបញ្ចេញឧស្ម័ន ផ្ទះកញ្ចក់ជាសកលកំពុងដំណើរ ការក្នុងកម្រិតខ្ពស់បំផុត ។
របាយការណ៍ដែលគ្រោង នឹងចេញផ្សាយនៅខាងក្រៅកិច្ចប្រជុំកំពូល អាកាសធាតុរបស់អង្គការ សហប្រជាជាតិ នៅទីក្រុង Bonn ក្នុងសប្តាហ៍នេះ គណនាថា ១២ ខែដំបូង នៃសង្រ្គាមនឹងបង្កឲ្យមានការកើនឡើងនៃឧស្ម័នផ្ទះកញ្ចក់ចំនួន ១២០ លានតោនស្មើ នឹងទិន្នផលប្រចាំឆ្នាំរបស់ ប្រទេសដូចជាបែលហ្សិក ។
ក្រុមអ្នកស្រាវជ្រាវមួយក្រុម ដែលដឹកនាំដោយអ្នកជំនាញ ជនជាតិហូឡង់ លោក Lennard de Klerk បានមើលលើអ្នករួមចំណែក ជាច្រើនចំពោះការបំភាយឧស្ម័ន ចាប់ពីឥន្ធនៈដែលប្រើប្រាស់ដោយយានយន្ត រហូតដល់ភ្លើងឆេះព្រៃ ការផ្លាស់ប្តូរការប្រើប្រាស់ថាមពលនៅអឺរ៉ុប និងការកសាងឡើងវិញនូវអគារ និងហេដ្ឋារចនាសម្ព័ន្ធនាពេលអនាគត ។
លោក de Klerk បាននិយាយតាមទូរស័ព្ទពីផ្ទះ របស់លោកក្នុងប្រទេសហុងគ្រីក្បែរព្រំដែន ជាមួយអ៊ុយក្រែនថា យើងមិននឹកស្មានថា ការបំភាយនៃសង្រ្គាមនឹងមាន សារសំខាន់ខ្លាំងនោះទេ ហើយវាមិនត្រឹមតែសង្គ្រាមខ្លួនឯង រួមចំណែកដល់ការបំភាយឧស្ម័នប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការកសាងឡើងវិញ នាពេលអនាគត នៃហេដ្ឋារចនាសម្ព័ន្ធត្រូវបានបំផ្លាញផងដែរ ។
លោក de Klerk បានបន្តថា គណនេយ្យកាបូន នឹងផ្តោតសំខាន់ក្នុងកិច្ចប្រជុំកំពូលអាកាសធាតុ COP28 នៅទីក្រុងឌូបៃនៅឆ្នាំនេះ ខណៈប្រទេសនានាវាយតម្លៃវឌ្ឍនភាព ប្រឆាំងនឹងគោលដៅអាកាសធាតុ បានព្រមព្រៀងគ្នានៅទីក្រុងប៉ារីសកាលឆ្នាំ ២០១៥ ហើយ វាគឺជាការបំភាយឧស្ម័នយោធា ដ៏សំខាន់ត្រូវបានរួមបញ្ចូល៕