បរទេស៖ យោធាអាមេរិកបានបញ្ជាឱ្យបុគ្គលិកជម្លៀសខ្លួនចេញពីតំបន់មួយចំនួននៅឯមូលដ្ឋានទ័ពអាកាស Yokota នៅភាគខាងលិចទីក្រុងតូក្យូ នៅថ្ងៃព្រហស្បតិ៍ ដោយប៉ូលិសជប៉ុនបាននិយាយថា មូលដ្ឋានយោធានេះបានទទួលការគំរាមកំហែងតាមហ្វេសប៊ុកពីការដាក់គ្រាប់បែក។

យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា យោធាបានបិទទ្វារ និងផ្លូវនៅក្នុងតំបន់ដែលរងផលប៉ះពាល់ជាការឆ្លើយតបទៅនឹង “ការគំរាមកំហែងសន្តិសុខមូលដ្ឋានដែលបានរាយការណ៍” នៅប្រហែលម៉ោង ១០: ២០នាទី ព្រឹក។ សេចក្តីរាយការណ៍បាននិយាយថា បន្ទាប់ពីបញ្ចប់ការបោសសម្អាតតំបន់នោះ កងកម្លាំងសន្តិសុខបានប្រកាសថា ពួកគេមានសុវត្ថិភាពក្នុងការបន្តប្រតិបត្តិការឡើងវិញ។
គ្មានអ្នករងរបួសត្រូវបានគេរាយការណ៍នៅលើមូលដ្ឋានដែលបម្រើជាទីស្នាក់ការកណ្តាលរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសជប៉ុន នោះទេ៕
