ព័ត៌មានអន្តរជាតិ

មនុស្សចំនួន ៣៥០៦ នាក់ បានបំបែកកំណត់ត្រា មនុស្សជាប់គាំង នៅលើភ្នំជប៉ុន ក្នុងឆ្នាំ២០២២

តូក្យូ ៖ ទិន្នន័យ របស់ប៉ូលីស បានបង្ហាញ កាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនមនុស្ស ដែលជាប់គាំងនៅលើភ្នំ ក្នុងប្រទេសជប៉ុន បានឡើងដល់កម្រិត ខ្ពស់បំផុត ចំនួន ៣៥០៦ នាក់ ក្នុងឆ្នាំ ២០២២ ខណៈផ្លូវឡើងភ្នំ និងខ្ទមភ្នំបានចាប់ផ្តើម បើកឡើងវិញ បន្ទាប់ពីជំងឺរាតត្បាត COVID-19យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

នេះបើតាមភ្នាក់ងារនគរបាលជាតិបាននិយាយថា តួលេខនេះបានកើនឡើងចំនួន ៤៣១ ធៀបនឹងឆ្នាំមុន ។ ករណីបែបនេះ សរុបចំនួន ៣០១៥ ត្រូវបានរាយការណ៍ក្នុងឆ្នាំដដែល កើនឡើង ៣៨០ ហើយក៏ជាទិន្នន័យខ្ពស់បំផុត ក្នុងចំណោមទិន្នន័យអាចប្រៀបធៀប បានចាប់តាំងពីឆ្នាំ ១៩៦១។
NPA បាននិយាយថា ជិត ៨០ ភាគរយ នៃប្រជាជនដែលជាប់គាំង នៅលើភ្នំសម្រាប់គោលបំណងឡើងភ្នំ ។
ចំនួនករណីកើនឡើងនៅជុំវិញ តំបន់ទីប្រជុំជនតូក្យូ រួមទាំងភ្នំតាកាវ ដែលជាកន្លែងឡើងភ្នំដ៏ពេញនិយមនៅជាយក្រុង។ មន្ត្រី NPA ម្នាក់បាននិយាយថា ឧបករណ៍មិនគ្រប់គ្រាន់ និងផែនការ មិនសមហេតុផល ជារឿយៗជាមូលហេតុ (គ្រោះថ្នាក់នៅលើភ្នំ) ។ យើងណែនាំមនុស្សឲ្យរៀបចំផែនការ ឲ្យបានល្អជាមុន និងពិនិត្យមើលព័ត៌មានអាកាសធាតុ ដើម្បីការពារគ្រោះថ្នាក់បែបនេះ។
យោងតាមទិន្នន័យបានឲ្យដឹងថា ក្នុងចំណោមអ្នកជាប់គាំងនោះ មនុស្សចំនួន ៣២៧ នាក់បានស្លាប់ ឬបាត់ខ្លួន កើនឡើង ៤៤ នាក់ធៀបនឹងឆ្នាំមុន ដោយមានប្រហែល ៧០ ភាគរយ នៃពួកគេមានអាយុចាប់ពី ៦០ ឆ្នាំឡើងទៅ ។ មនុស្សសរុបចំនួន ១៣០៦ នាក់បានរងរបួស ខណៈ ១,៨៧៣ នាក់ត្រូវបានជួយ សង្គ្រោះដោយសុវត្ថិភាព ៕

Most Popular

To Top