ព័ត៌មានអន្តរជាតិ

Update ៖ ទីបំផុត! រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក ជួបពិភាក្សាការងារ ជាមួយរដ្ឋមន្ត្រី ការបរទេសចិន នៅក្រុងប៉េកាំង

ប៉េកាំង ៖ ទីភ្នាក់ងារព័ត៌មាន  Kyodo បានផ្សព្វផ្សាយ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ថា មានបណ្តាប្រទេស ដែលមានសេដ្ឋកិច្ចខ្លាំង ជាងគេ នៅលើពិភពលោក មានជម្លោះមិនគ្រាន់តែកោះតៃវ៉ាន់ប៉ុណ្ណោះទេ ប៉ុន្តែបញ្ហាជាច្រើនផ្សេងទៀត គឺសុទ្ធតែកើតមានជាជម្លោះ ហើយទីក្រុងប៉េកាំង បានចាត់ទុកដែនកោះដែលគ្រប់គ្រង ដោយខ្លួនឯងថា ជាកម្មសិទ្ធិរបស់ខ្លួន  ខណៈដែលប្រទេសនានាមានទស្សនៈផ្សេងគ្នា ទាក់ទងនឹងសិទ្ធិមនុស្ស ក៏ដូចជាជម្លោះទឹកដី នៅក្នុងសមុទ្រចិនខាងត្បូង និងខាងកើត ផងដែរ ។

នៅគ្រាដែលការប្រកួតប្រជែង ជាយុទ្ធសាស្ត្រ រវាងសហរដ្ឋអាមេរិក និងប្រទេសចិន កាន់តែក្តៅគគុកនោះ ប្រទេសផ្សេងទៀត មានការព្រួយបារម្ភជាខ្លាំង ជាពិសេសអំពីហានិភ័យនៃការគិតខុស ឬសកម្មភាពយោធា ដោយអចេតនា ដោយមហាអំណាចទាំង២នេះ ។

ប្រទេសចិន បានកាត់ផ្តាច់បណ្តាញទំនាក់ទំនងយោធា និងយោធាជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីពេលនោះ ប្រធានសភាតំណាងរាស្រ្ត គឺលោកស្រី Nancy Pelosi បានអញ្ជើញមកបំពេញទស្សនកិច្ច នៅលើទឹកដីកោះតៃវ៉ាន់ កាលពីខែសីហាឆ្នាំមុន ដែលករណីនេះ បានធ្វើឲ្យជាមន្ត្រីជាន់ខ្ពស់បំផុត របស់សហរដ្ឋអាមេរិក ដែលបានដើរលើកោះប្រជាធិបតេយ្យ ដែលគ្រប់គ្រងដោយខ្លួនឯង ក្នុងរយៈពេលជិត១សតវត្សមកហើយនេះ ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានឱ្យដឹងថា លោក Qin Gang រដ្ឋមន្ត្រីការបរទេសចិន និងលោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានចាប់ផ្តើមកិច្ចពិភាក្សាគ្នា នៅថ្ងៃអាទិត្យនេះ នៅទីក្រុងប៉េកាំង ដោយភាគីទាំង២រំពឹងថា នឹងរិះរកវិធី ដើម្បីបញ្ចៀសជម្លោះកើតឡើង ស្របពេលមានភាពតានតឹង ទ្វេភាគីដែលមានការកើនឡើង ទៅលើកោះតៃវ៉ាន់ ការឈ្លានពានរបស់រុស្ស៊ី មកលើអ៊ុយក្រែន និងបញ្ហាផ្សេងៗទៀត ។

លោក Qin និងលោក Blinken ជាអ្នកតំណាងឲ្យគណៈរដ្ឋមន្ត្រី អាមេរិកដំបូងគេដែលធ្វើទស្សនកិច្ច នៅក្នុងប្រទេសចិន ចាប់តាំងពីការចាប់ផ្តើម នៃរដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន នៅក្នុងខែមករា ឆ្នាំ២០២១ ហើយក៏ត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ដែលមានសក្តានុពលលើ វិស័យមួយចំនួន ដូចជា ស្ថិរភាពសេដ្ឋកិច្ចពិភពលោក និងការបំរ៉ែបំរួលអាកាសធាតុ ផងដែរ ៕

Most Popular

To Top