ព័ត៌មានអន្តរជាតិ

ចិនអាមេរិកព្រមព្រៀងគ្នា ក្នុងការធ្វើឲ្យស្ថេរភាព ទំនាក់ទំនងឡើងវិញ

បរទេស ៖ ប្រទេសចិន និងសហរដ្ឋអាមេរិក បានឈាន ទៅដល់ការ ព្រមព្រៀងគ្នា ហើយក្នុងការធានាឲ្យបាននូវស្ថេរភាព នៃចំណងទំនាក់ទំនង រវាងគ្នាឡើងវិញ ជុំវិញបញ្ហា កោះតៃវ៉ាន់ផង និងបញ្ហាជាច្រើនផ្សេងទៀត នៅអំឡុងជំនួប រវាងរដ្ឋមន្ត្រិការបរទេស ទាំងពីរនាទីក្រុងប៉េកាំង កាលពីថ្ងៃចន្ទម្សិលមិញនេះ ។

យោងតាមការចេញផ្សាយ របស់កាសែត The Kyodo News ក៏បានឲ្យដឹងដែររដ្ឋាភិបាល ទាំងពីរបានកំណត់និង បញ្ជាក់រួចរាល់ហើយថា នឹងរៀបចំឲ្យមានជំនួប នៃមេដឹកនាំ នៃប្រទេសផងដែរ ដែលអាចគ្រោងធ្វើឡើង នៅក្នុងឆ្នាំនេះតែម្តង។

លោករដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken បានជួបជាមួយ នឹងលោកប្រធានាធិបតីចិន Xi Jinpingនិងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត នៅក្នុងដំណើរទស្សនកិច្ច រយៈពេល២ថ្ងៃនៅក្នុងទីក្រុងប៉េកាំង ។

ភាគីទាំងសងខាង បានធ្វើការបង្ហាញ ជំហរួមគ្នាអំពីសារៈសំខាន់ នៃការតភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ រវាងប្រទេសនឹងប្រទេស ដើម្បីធានាឲ្យមាននូវការប្រកួតប្រជែង ប៉ុន្តែមិនមែនជម្លោះហើយរំពឹងទុកថា នឹងមានដំណើរទស្សនកិច្ចរបស់ចិន មកកាន់អាមេរិកវិញផងដែរ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top