ចិន ៖ លោក Tao Jingwen សមាជិកក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនបច្ចេកវិទ្យាកំពូល Huawei Technologies Co ចងចាំយ៉ាងច្បាស់ថា វាមានលក្ខណៈបែបណា នៅពេលក្រុមហ៊ុនប្រឈម នឹងការរឹតបន្តឹង ក្នុងការចូលទៅកាន់ ប្រព័ន្ធផែនការធនធាន សហគ្រាសរបស់ Oracle មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដោយសារគោលនយោបាយ របស់ទីក្រុងវ៉ាស៊ីនតោនជាង ៣ ឆ្នាំមុន ។
ក្រុមហ៊ុន Huawei មិនមានជម្រើសអ្វីក្រៅពីអភិវឌ្ឍប្រព័ន្ធ MetaERP ដែលគ្រប់គ្រងដោយខ្លួនឯងទាំងស្រុង ដើម្បីជំនួសប្រព័ន្ធចាស់។ នេះជាគម្រោងផ្លាស់ប្តូរ ដ៏ទូលំទូលាយ និងស្មុគស្មាញបំផុតដែលក្រុមហ៊ុន Huawei មិនធ្លាប់មាន ។ ក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនេះ ក្រុមហ៊ុន Huawei បានវិនិយោគធនធានសំខាន់ៗ និងបានចាត់តាំងបុគ្គលិកជាច្រើនពាន់នាក់ ទៅក្នុងគម្រោងនេះ ហើយបានធ្វើការជាមួយដៃគូ ឧស្សាហកម្ម និងប្រព័ន្ធអេកូឡូស៊ី ដើម្បីជម្នះបញ្ហាដែលពាក់ព័ន្ធ ។
លោក Tao ជាប្រធានផ្នែកគុណភាព ដំណើរការអាជីវកម្ម និងផ្នែកគ្រប់គ្រង IT របស់ក្រុមហ៊ុន Huawei បាននិយាយថា ចាប់តាំងពីពេលនោះមក យើងមិនត្រឹមតែអាចបង្កើត Meta-ERP របស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគ្រប់គ្រងការផ្លាស់ប្តូរ និងបង្ហាញពីសមត្ថភាពរបស់វាផងដែរ។ លោក Tao បាននិយាយកាលពីខែមេសាថា ថ្ងៃនេះយើងមានមោទនភាពក្នុងការប្រកាសថាយើងបានឆ្លងកាត់ការបិទផ្លូវ យើងបានរួចជីវិត ។
ERP ជាកម្មវិធីសំខាន់ដែលគាំទ្រដល់ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ចាប់ពីគណនេយ្យ រហូតដល់ការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់។ វាត្រូវបានគេមើលឃើញ យ៉ាងទូលំទូលាយថាជាប្រព័ន្ធ IT គ្រប់គ្រងសហគ្រាសដ៏សំខាន់បំផុត។ ក្រុមហ៊ុន Huawei គ្រាន់តែជាឧទាហរណ៍មួយ នៃរបៀបដែលក្រុមហ៊ុនចិនកំពុងខិតខំប្រឹងប្រែង ដើម្បីរក្សាភាពធន់ និងពង្រឹងសមត្ថភាពស្រាវជ្រាវ និងការអភិវឌ្ឍន៍របស់ពួកគេចំ ពេលមានការរឹតបន្តឹងដ៏យូរ និងកាន់តែតឹងរ៉ឹង របស់ទីក្រុងវ៉ាស៊ីនតោន ។
លោក Ren Zhengfei ស្ថាបនិកក្រុមហ៊ុន Huawei បាន និយាយថា ក្រុមហ៊ុនបានជំនួសគ្រឿងបន្លាស់ជាង ១៣ ,០០០ ដែលរងផលប៉ះពាល់ ដោយការរឹតបន្តឹងរបស់រដ្ឋាភិបាល សហរដ្ឋអាមេរិក ជាមួយនឹងផ្នែកត្រូវបានអភិវឌ្ឍ ដោយខ្លួនវាផ្ទាល់ ឬក្រុមហ៊ុនចិនផ្សេងទៀតក្នុងរយៈពេល៣ ឆ្នាំចុងក្រោយនេះ ។
លោក Ren បាននិយាយក្នុងកិច្ចប្រជុំខែកុម្ភៈជាមួយសិស្ស និងអ្នកជំនាញដែលជួយក្រុមហ៊ុនដោះស្រាយ បញ្ហាបច្ចេកទេសដ៏លំបាកជាង ៤,០០០ បន្ទះសៀគ្វីក៏ត្រូវបានជំនួសផងដែរ ហើយបន្ទះសៀគ្វីទាំងនេះ អាចមានស្ថេរភាពនៅពេលនេះ ៕