ព័ត៌មានអន្តរជាតិ

ប្រធាន និងជានាយកប្រតិបត្តិ របស់ក្រុមហ៊ុន Alibaba Group ប្រកាសលាលែងពីតួនាទី

ចិន ៖ នេះបើតាមក្រុមហ៊ុនបច្ចេកវិទ្យាចិន ទម្ងន់ធ្ងន់បាននិយាយកាលពីថ្ងៃអង្គារ បាននិយាយថា ប្រធាន និងជានាយកប្រតិបត្តិ របស់ក្រុមហ៊ុន Alibaba Group Holding Ltd លោក Zhang Yong នឹងលាលែងពីតួនាទីបច្ចុប្បន្ន របស់លោក ដើម្បីផ្តោតលើផ្នែក Cloud របស់ខ្លួនវិញ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។

អ្នកវិភាគឧស្សាហកម្ម បាននិយាយថា ការផ្លាស់ប្តូរនេះ ស្របតាមផែនការ រៀបចំរចនាសម្ព័ន្ធទាំងមូលរបស់ក្រុមហ៊ុន ហើយនឹងធ្វើឲ្យប្រសើរឡើង នូវអភិបាលកិច្ចសាជីវកម្មចំពេលមាន ការប្រកួតប្រជែងកើនឡើង ពីគូប្រជែងក្នុងស្រុក ។ លោក Joseph Tsai ជាអនុប្រធានប្រតិបត្តិរបស់ Alibaba នឹងបន្តតំណែងជាប្រធានក្រុមហ៊ុនជំនួស លោក Zhang ខណៈលោក Wu Yongming ប្រធានក្រុមហ៊ុន Taobao និង Tmall Group នឹងក្លាយជានាយកប្រតិបត្តិ ។

Alibaba បាននិយាយថា ការតែងតាំងទាំងទំាង ២ នាក់នឹងចូលជាធរមាននៅថ្ងៃទី១០ ខែកញ្ញាខាងមុខនេះ។ លោក Zhang នឹងបន្តដឹកនាំ Cloud Intelligence Group របស់ Alibaba ជាប្រធាន និងជានាយកប្រតិបត្តិ។ លោកបានបម្រើការក្នុងពេលដំណាលគ្នាជាប្រធាន និងជានាយកប្រតិបត្តិរបស់ Alibaba ក៏ដូចជាប្រធានផ្នែក Cloud ចាប់តាំងពីខែធ្នូ។

លោក Zhang បាននិយាយក្នុងលិខិតមួយទៅកាន់បុគ្គលិកថា Cloud Intelligence Group នឹងដំណើរការយ៉ាងពេញទំហឹងចំពោះផែនការបង្វិលរបស់ខ្លួន ហើយវាស្ថិតក្នុងដំណាក់ កាលសំខាន់មួយនៅក្នុងដំណើរ ការនេះ។ លោក Zhang បាននិយាយថា ដូច្នេះវាជាពេលដ៏ត្រឹមត្រូវ ដើម្បីលះបង់ការយក ចិត្តទុកដាក់ និងពេលវេលាពេញលេញ របស់គាត់ចំពោះមុខជំនួញ ។

លោកបានបន្តថា វានឹងមិនសមរម្យ សម្រាប់ខ្ញុំក្នុងការបន្តធ្វើជាប្រធាន និងនាយកប្រតិបត្តិ នៃក្រុមហ៊ុនទាំងពីរ ក្នុងពេលតែមួយ ក្នុងអំឡុងពេល ដំណើរការបង្វិល ។ លោកប្តេជ្ញាពង្រឹងភាពជាអ្នកដឹកនាំទីផ្សារ របស់អង្គភាពពពក ដោយធ្វើឲ្យការគណនាលើ Cloud និងបញ្ញាសិប្បនិម្មិតកាន់តែងាយ ស្រួលសម្រាប់ឧស្សាហកម្ម និងអាជីវកម្ម នៅពេលពួកគេបន្តការ ផ្លាស់ប្តូរឌីជីថលរបស់ពួកគេ។

បន្ថែមពីលើការទទួលតួនាទីជានាយកប្រតិបត្តិរបស់ Alibaba លោក Wu នឹងបន្តធ្វើជាប្រធានក្រុមហ៊ុន បុត្រសម្ព័ន្ធ Taobao និង Tmall Group ដែលជាកម្មសិទ្ធិទាំងស្រុង របស់ Alibaba ។ ការរុះរើចុងក្រោយបង្អស់ក្នុងភាព ជាអ្នកដឹកនាំប្រតិបត្តិ បង្ហាញថា Alibaba សង្ឃឹមថា នឹង កែសម្រួលយុទ្ធសាស្រ្ត ប្រតិបត្តិការរបស់ខ្លួន ឆ្លើយតបយ៉ាង ឆាប់រហ័ស ចំពោះការផ្លាស់ប្តូរខាងក្រៅ និងកាត់បន្ថយការចំណាយ នៅពេលប្រឈមមុខនឹងការយឺតយ៉ាវ ក្នុងផ្នែកពាណិជ្ជកម្មអេឡិចត្រូនិក និងការប្រកួតប្រជែងដ៏ខ្លាំងក្លា ពីគូប្រជែងក្នុងស្រុកដូចជា Pinduoduo និង JD ៕

Most Popular

To Top