ព័ត៌មានអន្តរជាតិ

លោក Ghosn ៖ បណ្តឹងទារ ១ ពាន់លានដុល្លារពី Nissan សមហេតុផល សម្រាប់លោកចំពោះការ ឈឺចាប់ បន្ទាប់ពីការចាប់ខ្លួន

BEIRUT ៖ អតីតនាយកប្រតិបត្តិ ក្រុមហ៊ុន Nissan លោក Carlos Ghosn បាននិយាយកាលពីថ្ងៃសុក្រថា បណ្តឹងទារទឹកប្រាក់ចំនួន ១ ពាន់លានដុល្លារ ដែលលោកបានប្តឹង កាលពីពេលថ្មីៗនេះ ប្រឆាំងនឹងក្រុមហ៊ុន Nissan និងអ្នកផ្សេងទៀត គ្រាន់តែជាការចាប់ផ្តើម នៃការប្រយុទ្ធរបស់លោកតែប៉ុណ្ណោះ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

អតីតនាយកប្រតិបត្តិក្រុមហ៊ុន Nissan បាននិយាយក្នុងទីក្រុង Beirut ថា ប្រសិនបើលោកជាពលរដ្ឋ អាមេរិកដាក់ពាក្យបណ្តឹង នៅសហរដ្ឋអាមេរិកថា ខ្ញុំនឹងមិនទាមទារ ១ ពាន់លានដុល្លារទេ ប៉ុន្តែសម្រាប់ច្រើនទៀត ដោយសារលោករងទុក្ខ ។

លោក Ghosn បានដឹកនាំក្រុមហ៊ុនផលិតរថយន្តជប៉ុន Nissan អស់រយៈពេល ២ ទស្សវត្សរ៍ ដោយបានជួយសង្គ្រោះវាពីការក្ស័យធនជិតៗ មុនពេលលោកត្រូវ បានចាប់ខ្លួន នៅប្រទេសជប៉ុន កាលខែវិច្ឆិកា ឆ្នាំ ២០១៨ ក្រោមការចោទប្រកាន់ ពីបទរំលោភលើទំនុកចិត្ត ប្រើប្រាស់ទ្រព្យសម្បត្តិ ក្រុមហ៊ុន ខុសសម្រាប់ផល ប្រយោជន៍ផ្ទាល់ខ្លួន និងបំពានច្បាប់មូលបត្រ ដោយមិនបញ្ចេញនូវ សំណង របស់លោកទាំងស្រុង ។

លោកបានភៀសខ្លួន ចេញពីប្រទេសជប៉ុនក្នុងខែធ្នូ ឆ្នាំ ២០១៩ ទៅកាន់ប្រទេសលីបង់ជាកន្លែង ដែលលោករស់នៅតាំងពីពេលនោះមក។ លោក Ghosn ត្រូវបានគេចង់ចាប់ខ្លួន នៅជប៉ុន និងបារាំង ហើយបានទទួលការជូនដំណឹងចំនួនបីពី Interpol ដោយផ្អែកលើដីកាចាប់ខ្លួនពីប្រទេសទាំងនោះ។ នៅប្រទេសបារាំង លោកកំពុងប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ ជាច្រើន រួមទាំងការគេចពន្ធ និងការចោទប្រកាន់ ពីការលាងលុយកខ្វក់ ការក្លែងបន្លំ និងការប្រើប្រាស់ទ្រព្យសម្បត្តិ របស់ក្រុមហ៊ុនខុសពេលកំពុងកាន់ តំណែងជាសម្ព័ន្ធភាព Renault-Nissan ។

ប្រទេសលីបង់មិនមាន សន្ធិសញ្ញាធ្វើបត្យាប័នជាមួយប្រទេសជប៉ុន និងមិនធ្វើបត្យាប័នពលរដ្ឋរបស់ខ្លួន ។ លោក Ghosn មានសញ្ជាតិបារាំង ប្រេស៊ីល និងលីបង់។ លោក Ghosn ត្រូវបានគេឃុំខ្លួនក្នុងប្រទេសជប៉ុន អស់រយៈពេលជាច្រើនខែ ដោយមិនត្រូវបានធ្វើឲ្យនិយាយ ជាមួយប្រពន្ធរបស់លោកឡើយ។ លោកបាននិយាយថា លោកបានរត់ចេញពីប្រទេស ដោយបារម្ភថា លោកនឹងមិនមានឱកាស នៃការកាត់ក្តីដោយយុត្តិធម៌ ។

លោក Ghosn បានបន្តថា វាត្រូវចំណាយ ពេលលោកច្រើន ជាង ៣ ឆ្នាំដើម្បីដាក់ពាក្យបណ្តឹង ដោយសារតែលោកចង់ឲ្យវាមានភាព រឹងមាំតាមអាចធ្វើទៅបានដោយផ្អែក លើភស្តុតាង អង្គហេតុ (និង) លើសាក្សី ។ លោកបានបន្ថែមថា បំណង របស់យើងគឺចង់ឈ្នះវា ដូច្នេះដើម្បីឈ្នះវាត្រូវតែបញ្ជាក់ ដោយការពិតជាច្រើន ។ ហេតុនេះហើយបានជាវា ចំណាយពេលច្រើន ៕

Most Popular

To Top