ព័ត៌មានអន្តរជាតិ

ស្ត្រីជប៉ុនស្លាប់ ដោយសារមេរោគ Oz ជាដំបូងគេ របស់ពិភពលោក ដែលឆ្លងពីចៃឆ្កែ

ជប៉ុន ៖ អាជ្ញាធរជប៉ុន បាននិយាយកាលពីថ្ងៃសុក្រថា ស្ត្រីម្នាក់ក្នុងវ័យ ៧០ ឆ្នាំ បានស្លាប់រស់នៅក្នុងខេត្ត Ibaraki ភាគឦសាន នៃទីក្រុងតូក្យូ បន្ទាប់ពីបានឆ្លងមេរោគ Oz ដែលធ្វើឲ្យករណី របស់លោកស្រីក្លាយជាករណីស្លាប់ដំបូងគេ របស់ពិភពលោក ដោយសារការឆ្លងពីចៃឆ្កែ ។

អាជ្ញាធរបាននិយាយថា មេរោគនេះត្រូវបានគេរកឃើញ នៅប្រទេសក្នុងឆ្នាំ ២០១៨ ហើយខណៈ ប្រហែលជាមានករណីមនុស្ស និងសត្វព្រៃត្រូវបានឆ្លង ក៏ដោយ ក៏មិនទាន់មានការបញ្ជាក់អំពីការចាប់ផ្តើម របស់វាទៅលើមនុស្សម្នាក់ រហូតមកដល់ពេលនេះ ។

យោងតាមរដ្ឋាភិបាលខេត្ត និងក្រសួងសុខាភិបាលបានឲ្យដឹងថា ស្ត្រីរូបនេះបានទៅស្ថាប័នវេជ្ជសាស្ត្រនៅរដូវក្តៅឆ្នាំ ២០២០ បន្ទាប់ពីមានរោគសញ្ញា រួមទាំងគ្រុនក្តៅ និងអស់កម្លាំង ។ ពួកគេបាននិយាយថា លោកស្រីត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺរលាកសួត ប៉ុន្តែបន្ទាប់ពីស្ថានភាព របស់នាងកាន់តែអាក្រក់ លោកស្រីត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ហើយត្រូវបានគេរកឃើញថា មានចៃឆ្កែនៅភ្លៅខាងស្តាំ របស់លោកស្រី។
លោកស្រីបានស្លាប់ ដោយសារជំងឺរលាកសាច់ដុំបេះដូង ដែលការរលាកសាច់ដុំបេះដូង ២៦ ថ្ងៃ បន្ទាប់ពីនាងចូលមន្ទីរពេទ្យ ។ យោងតាមវិទ្យាស្ថានជាតិ នៃជំងឺឆ្លងនៅទីក្រុងតូក្យូ បានឲ្យដឹងថា គ្មានវ៉ាក់សាំងប្រឆាំងវីរុស Oz មិនត្រូវបានរកឃើញក្រៅ ពីប្រទេសជប៉ុននោះទេ ។

វិទ្យាស្ថានបាននិយាយថា ការឆ្លងមេរោគនេះ មិនចាំបាច់ស្លាប់ទេ ប៉ុន្តែការសិក្សាបន្ថែមទៀត ចាំបាច់ត្រូវធ្វើទៅលើរោគសញ្ញា និងគ្រោះថ្នាក់របស់វា។ មេរោគនេះត្រូវបានរកឃើញជាលើកដំបូងកាលឆ្នាំ ២០១៨ លើចៃឆ្កែ Amblyomma testudinarium ត្រូវបានរកឃើញក្នុងខេត្តភាគខាងលិចនៃ Ehime ។
វិទ្យាស្ថានបាននិយាយថា មេរោគ Oz ត្រូវបានគេគិតថា ឆ្លងតាមរយៈការខាំ របស់ចៃឆ្កែ ជាមួយនឹងប្រភេទសត្វ ដែលមាននៅទូទាំងតំបន់ដ៏ធំទូលាយ នៃប្រទេសជប៉ុន ។ អង្គបដិប្រាណត្រូវបាន រកឃើញនៅក្នុងស្វាព្រៃ ជ្រូក និងសត្វក្តាន់នៅក្នុងខេត្ត Chiba ក្បែរទីក្រុងតូក្យូ ខេត្តកណ្តាល Gifu និង Mie ខេត្តភាគខាងលិចនៃ Wakayama និង Yamaguchi និងខេត្តភាគនិរតីនៃ Oita ៕

Most Popular

To Top