បរទេស ៖ ប្រទេសបារាំង និងប្រទេសជប៉ុន បានឈានទៅដល់ការយល់ព្រមគ្នា ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី សំដៅលើវិស័យការពារជាតិ រវាងគ្នាទោះបីជាកន្លងមកថ្មីនេះ បារាំងបានបង្ហាញជំហបដិសេធ មិនព្រមឲ្យមានការរៀបចំការិយាល័យ អង្គការណាតូនៅជប៉ុនក្តី។
យោងតាមការចេញផ្សាយ របស់ The Japan Today នៅថ្ងៃនេះបានឲ្យដឹងថារដ្ឋមន្ត្រីការបរទេសជប៉ុន Yoshimasa Hayashi និងសមភាគីបារាំងលោក Catherine Colonna បានជួបគ្នាដើម្បីពិភាក្សា លើកកិច្ចព្រមព្រៀងថ្មីនេះ ហើយត្រូវបានគេមើលឃើញថា បានធ្វើឡើងនៅបន្ទាប់រយៈពេល១ខែក្រោយ ការប្រកាសដោយប្រធានាធិបតីបារាំង Emmanuel Macron ក្នុងការបដិសេធការបង្កើត ការិយាល័យណាតូនៅអាស៊ី។
សេចក្តីប្រកាស ដោយរដ្ឋាភិបាលជប៉ុន បានបញ្ជាក់ថាលោក Hayashi និង Colonna បានបង្ហាញជំហចូលរួមកិច្ច សហប្រតិបតិ្តការវាងគ្នា ជាពិសេសវិស័យយោធា សង្ឃឹមទប់ស្កាត់ឥទ្ធិពលចិន ក្នុងតំបន់ប៉ុន្តែទោះបីជាយ៉ាងណាក្តី ភាគីទាំងពីរមិនបានលើកឡើង យកបញ្ហានៃការរៀបចំការិយាល័យ ណាតូនៅក្នុងទីក្រុង តូក្យូនោះឡើយ៕
ប្រែសម្រួល៖ស៊ុនលី