បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រទេសស៊ុយអែត នឹងធ្វើការបង្កើនប្រាក់ចំណាយយោធារបស់ខ្លួន ប្រមាណជា២០ភាគរយ សម្រាប់ឆ្នាំក្រោយ ឬត្រូវជា២ភាគរយនៃ GDP តាមការចង់បានរបស់អង្គការណាតូ។
សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយក្រសួងការពារជាតិ របស់ប្រទេសស៊ុយអែត Pal Johnson ។លោកបានបង្ហាញតួលេខសម្រាប់ឆ្នាំ២០២៤ថវិកា ការពារជាតិនឹងកើនឡើង ក្នុងទំហំ២០ពាន់លាន kronor លុយស៊ុយអែតឬត្រូវជា១,៨៦ពាន់លានដុល្លារ ទៅដល់១១៧ពាន់លាន kronor ហើយនឹងបង្កើនបន្ថែម១២ពាន់លាន kronor ទៀតសម្រាប់ឆ្នាំ២០២៥ឬប្រហែលជា ២,១ភាគរយនៃ GDP។
គួរឲ្យដឹងដែរថាតាំងតែពីខែឧសភាឆ្នាំ២០២២ ដែលរដ្ឋាភិបាលនៃប្រទេសស៊ុយអែត បានខិតខំព្យាយាមក្នុងការចូលរួមក្លាយជាសមាជិកអង្គការណាតូ ប៉ុន្តែក្នុងនោះសមាជិករបស់អង្គការណាតូ ដែលមានដូចជាតួគីនិងហុងគ្រី នៅមិនទាន់បានបង្ហាញការគាំទ្រសម្រាប់រដ្ឋាភិបាល ក្រុងអង់ការ៉ានៅឡើយ៕ ប្រែសម្រួល៖ស៊ុនលី