បរទេស ៖ ប្រធានាធិបតី អាមេរិក លោក Joe Biden បានបង្ហាញជំហថា អាមេរិកគ្មានជំហ ក្នុងការបញ្ជូនយោធារបស់ខ្លួន ចូលរួមក្នុងការប្រយុទ្ធ ក្នុងសមរភូមិជាមួយនឹងយោធា អ៊ុយក្រែនឡើយ ដើម្បីប្រឆាំងរុស្សីឡើយ នេះបើយោងតាមការអះអាង ដោយអ្នកនាំពាក្យ របស់ក្រសួងការបរទេស អាមេរិកលោក Matthew Miller ។
យោងតាមការចេញ ផ្សាយរបស់ RT បានសរសេរថា ទោះបីជាយ៉ាងណាក្តី ដែលអាមេរិកនឹង មិនបង្ហាញអំពីជំហ ជាសាធារណៈថា នឹងបញ្ចូលយោធា ចូលរួមសមរភូមិក្តី ប៉ុន្តែគេធ្លាប់បានមើលឃើញ មានយោធាអាមេរិកមួយចំនួន មិនបានបញ្ជាក់ចំនួនច្បាស់ថា កំពុងស្ថិតនៅក្នុងសមរភូមិ និងត្រូវបានចាប់ជាចំណាត់ ខ្មាំងផងដែរ។
លោក Miller បានបញ្ជាក់យ៉ាងច្បាស់ជាមួយ នឹងក្រុមអ្នកកាសែតនៅក្នុង ទីក្រុងវ៉ាស៊ិនតោនថា ប្រធានាធិបតីអាមេរិក បានបញ្ជាក់ច្បាស់អំពីជំហ របស់សហរដ្ឋអាមេរិកថា យោធាអាមេរិកនឹងមិនមានវត្តមាន ជាដាច់ខាត នៅក្នុងសមរភូមិ នៃប្រទេសអ៊ុយក្រែន។
ដោយឡែកសម្រាប់ ភាគីអឺរ៉ុបវិញ ក៏បានបដិសេធដូចគ្នាដែរ ចំពោះគំនិតនៃការបញ្ជូនយោធា ទៅឲ្យអ៊ុយក្រែនដោយបានបញ្ជាក់ថា ការបញ្ជូនយោធាទៅ អ៊ុយក្រែន ដើម្បីចូលរួមសមរភូមិនោះ គឺជារឿងដែលមិនអាចទៅរួចទាំង អឺរ៉ុបនិងណាតូក្តី៕
ប្រែសម្រួល៖ស៊ុនលី