ព័ត៌មានអន្តរជាតិ

ផ្ទាំងគំនូ ដ៏មានតម្លៃ នៅសម័យគ្រប់គ្រង ដោយរបប NAZI អាល្លឺម៉ង់ ត្រូវបានរកឃើញ នៅក្នុងប្រទេសជប៉ុន

ប្រភព ៖Kyodo

តូក្យូ៖ ទីភ្នាក់ងារព័តមាន Kyodo បានផ្សព្វផ្សាយ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ថា ស្ថានទូតប៉ូឡូញប្រចាំនៅក្នុងប្រទេសជប៉ុន និងក្រុមហ៊ុនដេញថ្លៃ សិល្បៈដែលមានមូលដ្ឋាន នៅទីក្រុងតូក្យូ បានឱ្យដឹងថា រូបគំនូរដ៏មានតម្លៃដែ១ផ្ទាំង ត្រូវបានលួចពីពួកអភិជនប៉ូឡូញ នៅក្នុងឆ្នាំ១៩៤០ ដោយពួក NAZI អាល្លឺម៉ង់ ត្រូវបានរកឃើញនៅក្នុងប្រទេសជប៉ុន ហើយបានបញ្ជូនត្រឡប់ ទៅកាន់ប្រទេសប៉ូឡូញវិញ ។

ទន្ទឹមនឹងនេះដែរ វាមិនទាន់ច្បាស់ ថាតើ ផ្ទាំងគំនូរដែលហៅថា “Madonna with Child” ដែលគូរដោយវិចិត្រករជនជាតិ អ៊ីតាលី Baroque-Era Alessandro Turchi មកក្លាយជាកម្មសិទ្ធិរបស់អតីតម្ចាស់ជនជាតិជប៉ុននោះ ស្នាដៃសិល្បៈនេះត្រូវបានប្រគល់ ទៅស្ថានទូតប៉ូឡូញ នៅទីក្រុងតូក្យូកាលពីចុងខែឧសភា ដែលនេះជាការផ្តល់តម្លៃ ដល់ប្រទេសប៉ូឡូញ ។
សូមបញ្ជាក់ថា នេះជាលើកទី១ហើយ ដែលស្នាដៃសិល្បៈដែលយកពីប្រទេសប៉ូឡូញ នៅក្នុងអំឡុងពេលការ កាន់កាប់របស់ពួ ក NAZI ហើយបានគេរកឃើញ នៅក្នុងប្រទេសនៅចុងបូព៌ា ។

ក្រសួងវប្បធម៌ និងបេតិកភណ្ឌជាតិ របស់ប្រទេសប៉ូឡូញ បានឱ្យដឹងថា ផ្ទាំងគំនូរនេះបានបាត់តាំង ពីទសវត្សរ៍ឆ្នាំ១៩៩០ 19ក្រោយពីរូបផ្ទាំងគំនូរនេះ ត្រូវបានដាក់លក់ឲ្យដេញថ្លៃ នៅទីក្រុងញ៉ូវយ៉ក ។

ក្រុមហ៊ុន Mainichi Auction Inc. ប្រចាំនៅទីក្រុងតូក្យូ បានឲ្យដឹងថា ខ្លួនបានទទួលសំណើ ពីអតីតម្ចាស់គំនូរ ដើម្បីលក់វានៅឯការដេញថ្លៃមួយ នៅរដូវស្លឹកឈើជ្រុះឆ្នាំ២០២១ ហើយបានបង្ហោះរូបថតរបស់ផ្ទាំងគំនូរនេះនៅលើគេហទំព័រ របស់ពួកគេ ដោយឱ្យតម្លៃស្នាដៃសិល្បៈប្រហែល៣លានយ៉េន ស្មើនឹង២១.០០០ដុល្លារអាមេរិក ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top