ព័ត៌មានអន្តរជាតិ

សហគមន៍អន្ដរជាតិ ថ្កោលទោសការវាយប្រហារដ៏សាហាវ របស់អ៊ីស្រាអែល លើតំបន់វេសបែង

រូបភាពពី៖​ XINHUA

យេរ៉ូសាឡឹម ៖ ការវាយប្រហារតាមអាកាស និងការវាយឆ្មក់របស់អ៊ីស្រាអែលនៅតំបន់វេសបែង កាលពីថ្ងៃចន្ទ បានទាក់ទាញការរិះគន់ពីអង្គការសហប្រជាជាតិ សម្ព័ន្ធអារ៉ាប់ និងបណ្តាប្រទេសក្នុងតំបន់ ខណៈដែលចំនួនអ្នកស្លាប់ពីប្រតិបត្តិការយោធាទ្រង់ទ្រាយធំនៅតែបន្តកើនឡើង។

ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានឲ្យដឹងថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ៨នាក់ត្រូវបានសម្លាប់ និងរាប់សិបនាក់បានរងរបួសនៅក្នុងទីក្រុងជេនីន ភាគខាងជើងនៃតំបន់វេសបែង អំឡុងពេលប្រតិបត្តិការរបស់អ៊ីស្រាអែល បានចាប់ផ្តើមតាំងពីពាក់កណ្តាលអធ្រាត្រពេញមួយថ្ងៃ។

កងទ័ព​អ៊ីស្រាអែល ​បានឲ្យដឹង​ថា ប្រតិបត្តិការ​នេះ​មាន​គោល​បំណង​ចាប់​ផ្តើម “កិច្ច​ប្រឹងប្រែង​ប្រឆាំង​ភេរវកម្ម​យ៉ាង​ទូលំទូលាយ យោងតាមអ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក Daniel Hagari ការវាយឆ្មក់គឺផ្តោតលើជំរុំជនភៀសខ្លួនទីក្រុងជេនីន ហើយមិនមែនប្រឆាំងនឹងអាជ្ញាធរប៉ាឡេស្ទីននោះទេ ប៉ុន្តែប្រឆាំងនឹងក្រុមភេរវករនៅទីក្រុងជេនីន។

កាលពីថ្ងៃច័ន្ទ អ្នកសម្របសម្រួលពិសេសរបស់អង្គការសហប្រជាជាតិ សម្រាប់ដំណើរការសន្តិភាពមជ្ឈិមបូព៌ា លោក Tor Wennesland បានធ្វីតធ័រថា ការកើនឡើងនាពេលបច្ចុប្បន្ននៅតំបន់វេសបែង ដែលកាន់កាប់ “គឺមានគ្រោះថ្នាក់ខ្លាំងណាស់” បន្ទាប់ពីភាពតានតឹងកើនឡើងជាច្រើនខែ។

លោកបន្ដថា ប្រតិបត្តិការនេះ “ជាថ្មីម្តងទៀតរំលឹកយើងអំពីស្ថានភាពប្រែប្រួលខ្លាំង និងមិនអាចទាយទុកជាមុនបាននៅទូទាំងតំបន់ West Bank ដែលកាន់កាប់” ដោយលោកបានជំរុញឱ្យអ្នកទាំងអស់ត្រូវតែធានាថា ប្រជាជនស៊ីវិលត្រូវបានការពារ។

អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ និងមនុស្សធម៌នៅប៉ាឡេស្ទីនលោកស្រី Lynn Hastings បានបង្ហាញ “ការជូនដំណឹង​ នៅក្នុងធ្វីតធឺ និងបានសង្កត់ធ្ងន់ថា ​ការចូលទៅកាន់ទីតាំងអ្នករបួសទាំងអស់ត្រូវតែធានា” ។

អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ Ahmed Aboul-Gheit កាលពីថ្ងៃចន្ទបានថ្កោលទោសការវាយឆ្មក់របស់យោធាអ៊ីស្រាអែល លើទីក្រុងជេនីន ហើយបានអំពាវនាវឱ្យអ្នកតស៊ូមតិសន្តិភាពនៅទូទាំងពិភពលោកធ្វើអន្តរាគមន៍ភ្លាមៗ និងបញ្ឈប់ប្រតិបត្តិការ “អាក្រក់ និងឧក្រិដ្ឋកម្ម” របស់អ៊ីស្រាអែល៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top