ប្រេស៊ីល ៖ អ្នកជំនាញខាង បុរាណវិទ្យា នៅប្រទេសប្រេស៊ីល ដែលសិក្សាអំពីដាយណូស័រ ត្រូវគេស្គាល់ដំបូងគេបំផុត បានរកឃើញឆ្អឹងខ្នង របស់វាមានលំហអាកាសដ៏ធំ ត្រូវបានរកឃើញក្នុងប្រភេទសត្វមហិមាបំផុត ដូចជា Diplodocus និង Brontosaurus ធ្វើឲ្យកដ៏ធំរបស់ពួកគេស្រាល និងជួយឲ្យពួកគេដកដង្ហើមបាន យោងតាមការចេញផ្សាយពីគេហទំព័រ Sputnik ។
អ្នកប្រមាញ់ហ្វូស៊ីល ប្រេស៊ីល បានរកឃើញថា ដាយណូស័រចំណាស់ជាងគេបំផុតមួយ បានវិវត្តន៍មុខងារសំខាន់មួយ ដែលធ្វើឲ្យអ្នកស្នងតំណែង របស់វាលូតលាស់ដល់ ទំហំដ៏ធំសម្បើម។ សត្វ Macrocollum itaquii បង្ហាញខ្លួនជាលើកដំបូង ក្នុងកំណត់ត្រាហ្វូស៊ីលប្រហែល ២២៥ លានឆ្នាំមុន តិចជាង១០លានឆ្នាំ ក្រោយជាងសំណល់ដាយណូស័រ ចាស់ជាងគេបំផុត ប៉ុន្តែយូរមុនពេលដាយណូស័រ ក្លាយជាលំដាប់នៃសត្វពាហនៈ បន្ទាប់ពីព្រឹត្តិការណ៍ ផុតពូជ Triassic-Jurassic ប្រហែល ២០១ លានឆ្នាំមុន ។
សត្វ Bipedal និងMacrocollum ជាចំណីសត្វដែលដាក់ឈ្មោះតាមកញ្ចឹងកវែងរបស់វា មានក្បាលតូច ជាកម្មសិទ្ធិរបស់ក្រុម Sauropodomorph ជាបុព្វបុរសនៃ Sauropods រួមមានសត្វដើរលើដីដ៏ធំសម្បើមបំផុតដែលមិនធ្លាប់មាន រួមទាំង Brachiosaurus និងយក្សដែលទើបនឹងរកឃើញដូចជា Supersaurus និង Patagotitan ។
ឥឡូវនេះ ក្រុមអ្នកស្រាវជ្រាវផ្នែកជីវសាស្រ្តនៅសាកលវិទ្យាល័យ State University of Campinas (UNICAMP) ក្នុងរដ្ឋ Sao Paulo ប្រទេសប្រេស៊ីល បានរកឃើញសត្វប្រភេទនេះចែករម្លែកលក្ខណៈសម្របខ្លួនដ៏សំខាន់មួយជាមួយនឹងកូនចៅដ៏មហិមារបស់វាមានប្រហោងឆ្អឹងក្នុងឆ្អឹងខ្នងរបស់វា ធ្វើឲ្យឆ្អឹងស្រាល និងជួយដល់ការដកដង្ហើម ៕
ដោយ៖លី ភីលីព