ព័ត៌មានអន្តរជាតិ

Update៖ ចិន និងរុស្ស៊ី បញ្ជាក់ពីការរួបរួមគ្នា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ផ្នែកសន្តិសុខ និងរិះគន់ដល់ការដាក់ទណ្ឌ របស់ប្រទេសលោកខាងលិច

ប្រភព ៖ Kyodo

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានផ្សព្វផ្សាយ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ថា កាលពីថ្ងៃអង្គារប្រទេសចិន និងរុស្ស៊ី បានបញ្ជាក់ឡើងវិញ អំពីការរួបរួម នៃអង្គការនៅក្នុងតំបន់ក្រោម ការដឹកនាំរបស់ពួកគេ និងបានអំពាវនាវ ឱ្យមានកិច្ចសហប្រតិបត្តិការ ផ្នែកសន្តិសុខកាន់តែខ្លាំងឡើង ក្នុងចំណោមសមាជិក ដោយមេដឹកនាំ របស់ពួកគេ បានសម្តែងការរិះគន់ ចំពោះទណ្ឌកម្ម របស់លោកខាងលិចផងដែរ ថ្លែងដូច្នេះនៅក្នុង អំឡុងពេលកិច្ចប្រជុំកំពូល តាមប្រព័ន្ធ អ៊ីនធើរណេត ។

ក្រសួងការបរទេសចិន បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំកំពូល របស់អង្គការសហប្រតិបត្តិការសៀងហៃ ដែលដឹកនាំដោយប្រទេសឥណ្ឌា ប្រមុខរដ្ឋចិន លោក ហ្ស៊ី ជិនពីង បានថ្លែងថា សមាជិកគួរតែ “បង្កើនការទំនាក់ទំនងជាយុទ្ធសាស្ត្រ” និង “រក្សាការរួបរួម និងការសម្របសម្រួល ដើម្បីនាំមកនូវភាពប្រាកដប្រជា និងថាមពលជាវិជ្ជមានដល់សន្តិភាព និង ការអភិវឌ្ឍន៍ពិភពលោក” ។

ទន្ទឹមនឹងនេះដែរ ការផ្លាស់ប្តូរដែលដឹកនាំដោយសហរដ្ឋអាមេរិកនៅក្នុងចិត្ត លោក ហ្ស៊ី បានសម្តែងការប្រឆាំងរបស់ទីក្រុងប៉េកាំងចំពោះ “ការការពារនិយម ការដាក់ទណ្ឌកម្មជាឯកតោភាគី និងការពង្រីកសន្តិសុខជាតិ” ក៏ដូចជាការបដិសេធរបស់ខ្លួនចំពោះ “ការកាត់ផ្តាច់ និងផ្តាច់ខ្សែសង្វាក់ផ្គត់ផ្គង់” ។

លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ដែលបានចូលរួមសន្និសីទអន្តរជាតិ ជាលើកដំបូង ចាប់តាំងពីការបះបោរយោធាដោយក្រុមទាហានស៊ីឈ្នួល Wagner កាលពីចុងខែមុន បានថ្លែងអំណរគុណ ដល់មេដឹកនាំផ្សេងទៀតសម្រាប់ការគាំទ្រ “សកម្មភាពរបស់ថ្នាក់ដឹកនាំរុស្ស៊ី ក្នុងគោលបំណងការពាររចនាសម្ព័ន្ធរដ្ឋធម្មនុញ្ញ និងអាយុជីវិត និងសុវត្ថិភាពរបស់ពលរដ្ឋ”៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top